ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ស្រុក​រំដួល​បាន​បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​អប់រំ យុវជន និង​កីឡា​រួមមាន​: ការងារ​បរិស្ថាន អនាម័យ សុវត្ថិភាព​ចំណីអាហារ និង​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​សាលារៀន​!

រដ្ឋបាល​ស្រុក​រំដួល​បាន​បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​អប់រំ យុវជន និង​កីឡា​រួមមាន​: ការងារ​បរិស្ថាន អនាម័យ សុវត្ថិភាព​ចំណីអាហារ និង​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​សាលារៀន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​)÷​នា​ព្រឹក​ថ្ងៃ​សុក្រ ៩ កើត ខែ​ស្រាពណ៍ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧​ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៣​នេះ លោក ហែម សុីណា អភិបាល​នៃ​គណ​អភិបាល​ស្រុក​រំដួល បាន​បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​អប់រំ យុវជន និង​កីឡា​រួមមាន​: ការងារ​បរិស្ថាន អនាម័យ សុវត្ថិភា​ចំណីអាហារ និង​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​សាលារៀន​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​៖​លោក លោកស្រី​អភិបាលរង​ស្រុក​,​លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាស្រុក​,​លោក​អធិការ​ស្រុក​,​លោក​ប្រធានការិយាល័យ​អប់រំ​ស្រុក​,​លោក​អនុប្រធាន​ការិយាល័យ​ស្រុក​,​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​និង​លោក​គ្រួ​អ្នក​គ្រួជ​នាយក នាយករង​សាលា​ទាំងអស់​នៅក្នុង​ស្រុក​រំដួល ខេត្ដ​ស្វាយរៀង ។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល បានដាក់​កិច្ចការ​ប្រជុំ​នេះ​ធំៗ​ចំនួន​៣​នៅក្នុង​កិច្ចប្រជុំ​រួមមាន​៖
១.​បរិស្ថាន​សោ​ភណ័​ភាព​សាលារៀន​៖​ស្នើរ​ដល់​លោក​គ្រួ​អ្នក​គ្រួ លោកនាយ​កលា​សា​ទាំងអស់​ត្រូវ​រៀបចំ​បរិស្ថាន​សោ​ភណ័​ភាព​សាលា​រៀនដូចជា​៖​រៀបចំ​សួនច្បារ​ដាំ​ផ្កា​,​ដើមឈើ រៀបចំ​កន្លែង​លាងដៃ​,​កន្លែង​ដុត​សម្រាម​,​កន្លែង​ដាក់​សម្រាម​,​កន្លែង​ដាំ​បន្លែ​ជាដើម ដើម្បី​ឲ្យ​សាលារៀន​នី​មួយៗ​នៅក្នុង​ស្រុក​រំដួល​ក្លាយជា​សាលា​គំរូ ។​
២.​ចំណីអាហារ​៖​ស្នើរ​ដល់​លោក​គ្រួ​អ្នក​គ្រួ​ពិសេស​លោក​នាយក នាយករង​សាលា​ទាំងអស់​ផ្សព្វផ្សាយ​អំពី​ចំណី​អាហារ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​សិស្សានុសិស្ស​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា ហាមឃាត់ លក់​នៅក្នុង​សាលា​មានដូចជា ចំណី​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី គ្រឿង​កំប៉ុង …​។​ល​។ ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​,​ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​,​ភេសជ្ជៈ​ប៉ូវ​កម្លាំង​, ភេសជ្ជៈ​ផ្អែម ,​កាហ្វេ​, ការ៉េម​, ទឹក​ស៊ីរ៉ូ​គ្រប់​ប្រភេទ​,​ស្ករ​សូកូឡា​, ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ​,​ចាហួយ​គ្រប់​ប្រភេទ​, នំ​ដូណាត់​, នំ​ផ្អែម ។​
៣.​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​រួមមាន​៖
– ផ្តល់​សេវា​សាធារណៈ ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត ។​
– គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ។​
– មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។​
– គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី​និង​កុមារ គ្មាន​អំពើ ហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង ។​
– ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ។​
– មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ ។​
– ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​និង​រាល់​ជំងឺ ឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​វរសេនីយ៍ឯក​លោក​មាស ធួ​ក អធិការនគរបាល ស្រុក​រំដួល​បាន​ថ្លែងថា​៖
១.​សូមឲ្យ​លោក​អ្នកគ្រួ​ជួយ​សហការ​ផ្ដល់​ព័ត៌មាន នៅពេលដែល​មាន​បញ្ហា​កើតឡើង​ឬ​បទល្មើស​ផ្សេងៗ​នៅក្នុង​សាលា ដើម្បី​កំនត់​មុខសញ្ញា​និង​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​ទាន់ពេលវេលា​។​
២.​ចូលរួម​ការពារ​ទ្រព្យសម្បត្ដិ​របស់​សិក្សានុសិស្ស​
៣.​ផ្សព្វផ្សាយ​គ្រឿងញៀន​គ្រឿងញៀន​ជូន​ដល់​សិស្សានុសិស្ស ។​

​លោក មាស ធួ​ក សូម​សុំណូមពរ​ដល់​លោកអ​ភិបាល​នៃ​គណៈ​អភិបាល​ស្រុក​រំដួល​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ស្រុក​រំដួល​ពេល​មាន​ព្រះសង្ឃ​នេនៗ​បុំបួស​នាគ សូម​ឱ្យ​ព្រះសង្ឃ​ធ្វើ​លិខិត​ស្នើរ​សុំ​សមត្ថកិច្ច​ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើ​តេស្ដ​រក​គ្រឿងញៀន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.