ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថ​ខេត្ត​បន្ទាយ​ជ័យ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​លួច និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

អាវុធហត្ថ​ខេត្ត​បន្ទាយ​ជ័យ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​លួច និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ​៖ ​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​ពី ឯកឧត្ដម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឱ្យដឹងថា ករណី​លួច​នេះ​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ចំនួន​០២​នាក់ ១-​ឈ្មោះ ម៉ី ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ធនាគារ​ព្រីន បាត់​ទូរ​សព្ទ ក្នុង​ពេល​ដាក់​សាក​ថ្ម​នៅ​កន្លែងធ្វើការ និង​ឈ្មោះ ប្រេង វែង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករសំណង់ បាត់​ទូរ​សព្ទ ក្នុង​ពេល​ដាក់​សាក​ថ្ម​ក្រោម​ប៉ៅ​អ៊ី​ដែល​ខ្លួន​កំពុង​ដេក ។ ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះ​ប្រតិបត្តិការ និង​ធ្វើ​ការស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ លេង បាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រួម​ទាំង​ដកហូត​វត្ថុតាង​ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿង​ដែល​រូបគេ​បាន​លួច និង​គ្រឿងញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់​តូច នៅ​ចំណុច​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ហើយ​បញ្ជូន​មក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ដើម្បី​សួ​នាំ​និង​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ លេង បាត់ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ទូរ​សព្ទ​ម៉ាក IPHONE 8PLUS ពណ៌​ខ្មៅ ០១​គ្រឿង និង​ទូរ​សព្ទ​ម៉ាក VIVO Y16 ពណ៌​ខ្មៅ ០១​គ្រឿង របស់​ដើមបណ្ដឹង​ទាំង​ពីរ​នាក់​ខាងលើ​ពិតប្រាកដ​មែន ហើយ​រូប​ខ្លួន​កន្លងមក​នៅ​កំឡុង​ឆ្នាំ​២០១៩ ក៏​ធ្លាប់​ជាប់គុក នៅ​ខេត្ត​បន្ទាយមានជ័យ ចំនួន​០២​ឆ្នាំ​ដែរ ពាក់ព័ន្ធ​ពីបទ ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ លេង បាត់ ត្រូវបាន​កម្លាំង​កាយា​ល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ ចំណែក​ទូរ​សព្ទ​ទាំង​០២​គ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.