ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​អនុវត្ត​ឱ្យ​បាន​ដាក់​ខាត បណ្តាំ​របស់​សម្តេច​តេជោ ហ៊ុន សែន «​ពេល​កូន​ក្លាយជា​នាយក​រដ្ឋមន្ត្រីរ​បស់​កម្ពុជា កូន​ត្រូវ​តែ​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​សន្តិភាព ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាជន​»

​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​អនុវត្ត​ឱ្យ​បាន​ដាក់​ខាត បណ្តាំ​របស់​សម្តេច​តេជោ ហ៊ុន សែន «​ពេល​កូន​ក្លាយជា​នាយក​រដ្ឋមន្ត្រីរ​បស់​កម្ពុជា កូន​ត្រូវ​តែ​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​សន្តិភាព ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាជន​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣​នេះ មុនពេល​ដែល​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​នូវ​ខ្លឹមសារ​បណ្តាំ​របស់​ឪពុក គឺ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ជាមួយគ្នានេះ ក្នុងឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​ឯកឧត្តម​ចងចាំ​ជានិច្ច និង​ប្តេជ្ញា​អនុវត្ត​ឱ្យបាន​ដាច់ខាត​នៅក្នុង​គ្រប់​កាលៈទេសៈ នូវ​បណ្តាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​បណ្តាំ​របស់​សម្តេច​តេ​ជោនោះ គឺ «​ពេល​កូន​ក្លាយជា​នាយក​រដ្ឋមន្ត្រីរ​បស់​កម្ពុជា កូន​ត្រូវ​តែ​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​សន្តិភាព ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាជន​»​។​

​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​រូបថត​សំពះ​សម្តេច​តេជោ អម​ជាមួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​បណ្តាំ​របស់​ពុក​ដែល​កូន​នឹង​ចងចាំ​ជានិច្ច និង​ប្តេជ្ញា​អនុវត្ត​អោយបាន​ដាច់ខាត​នៅក្នុង​គ្រប់​កាលៈទេសៈ​៖ “​ពេល​កូន​ក្លាយជា​នាយក​រដ្ឋមន្ត្រីរ​បស់ កម្ពុជា​កូន​ត្រូវតែ​ការពារ​ឲ្យ​ខាន​តែ​បាន នូវ​សន្តិភាព​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង ភាពសុខសាន្ត​របស់​ប្រជាជន​”»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.