ភ្នំពេញ : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន មកកាន់តំណែងជាស្នងការ នគរបាល រាជធានីភ្នំពេញ ខណៈដែលឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអគ្គស្នងការនគរបាលជាតិ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣។




