ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​ពោធិ៍សាត់ នឹង​រៀបចំ​ព្រឹត្តិការណ៍​អុំទូក​ថ្នាក់​ខេត្ត នា​ថ្ងៃ​ទី​០៤-០៥ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​បង្ក​លក្ខណៈ​សប្បាយរីករាយ ឲ្យ​សាកសម​ជា​ខេត្ត ដែល​គាំទ្រ​គោល​នយោបាយ​ឈ្នះ​ដាច់

ខេត្ត​ពោធិ៍សាត់ នឹង​រៀបចំ​ព្រឹត្តិការណ៍​អុំទូក​ថ្នាក់​ខេត្ត នា​ថ្ងៃ​ទី​០៤-០៥ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​បង្ក​លក្ខណៈ​សប្បាយរីករាយ ឲ្យ​សាកសម​ជា​ខេត្ត ដែល​គាំទ្រ​គោល​នយោបាយ​ឈ្នះ​ដាច់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នឹង​រៀបចំ​ព្រឹត្តិការណ៍​អុំទូក​ថ្នាក់​ខេត្ត ដើម្បី​បង្ក​លក្ខណៈ​សប្បាយរីករាយ អធិកអធម ជូន​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ​បាន​ទស្សនា​កម្សាន្ត ឲ្យ​សាកសម​ជា​ខេត្ត​ដែល​មាន​ការគាំទ្រ​គោល​នយោបាយ​ច្រើន​ជាង​គេ ហើយ​ឈ្នះ​ដាច់​ផងដែរ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​សីហា នា​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ចាប់ពី​ពេលនេះ​ទៅ ត្រូវ​សហការ​ត្រៀម​ទូក និង​ចំណុះ​ទូក​រៀងៗ​ខ្លួន បូក​រួម​ទាំង​ការ​សហការ​រៀបចំ​តុបតែង​ភ្លើង​ព័ណ៌ កាំ​ជ្រួច ការផ្សព្វផ្សាយ​ព័ត៌មាន ធ្វើយ៉ាងណា​បង្ក​ភាពសប្បាយ​រីករាយ ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​។​

​មានប្រសាសន៍​ដឹកនាំ​កិច្ចប្រជុំ លោក ខូ​យ រី​ដា បាន​ថ្លែង​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព គណៈបញ្ជាការ​ឯកភាព​ខេត្ត​/​ក្រុង​/​ស្រុក ដែល​បាន​ខិតខំ​បំពេញ​ការងារ​តាម​អង្គភាព​រៀងៗ​ខ្លួន សម្រេចបាន​លទ្ធផល​ល្អប្រសើរ​។ លោក​ក៏​សូម​ស្នើ​ឱ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​នេះ​បន្ថែម​ទៀត លើ​បញ្ហា​សន្តិសុខ ចរាច​រណ៍ គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជា​បញ្ហា​ប្រឈម​ខ្ពស់​។​

​ជាមួយគ្នា​នោះ លោក ខូ​យ រី​ដា បានលើកឡើង​ពី​ការអភិវឌ្ឍ​ក្រុង ដែល​យើង​ត្រូវ​អភិវឌ្ឍ​គិត​ចាប់ពី​ស្ពានថ្ម រហូត​ទៅ​ដល់​ក្បាលហុង ដូច្នេះ​សាលាក្រុង​ត្រូវ​ជូនដំណឹង​ពី​ការអភិវឌ្ឍ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបាន​ដឹង ហើយ​រាល់​សំណង់​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ ចំពោះ​ការងារ​សម្រាម​ត្រូវ​ណែនាំ និង​ធ្វើ​ឱ្យបាន មិនមែន​ធ្វើ​តែ​មួយ​ភ្លែត​ហើយ​ទុក​ចោល​នោះទេ​។​

​ជុំវិញ​បទល្មើស​នៅ​តំបន់​បឹង​ទន្លេសាប លោក​សូម​ណែនាំ​ដល់​កម្លាំង​ជំនាញ ត្រូវ​កម្ទេច​ចោល​ឱ្យ​អស់ ដើម្បី​ឱ្យ​ទិន្នផល​ត្រី​យើង​កើនឡើង​។ ចំពោះ​បទល្មើស​ព្រៃឈើ ពាក់ព័ន្ធ​នឹង​ក្រុមចម្រុះ​ទាំង​៩​ក្រុម សូម​ឱ្យ​បន្ត​ធ្វើ​កិច្ចការងារ​នេះ នៅ​តាម​គោលដៅ​ដែរ​នៅ ហើយ​គោលដៅ​ចាស់ ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ ប្រសិនបើ​នៅ​កើតមាន ត្រូវ​ចាត់វិធានការ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​។​

​បន្ថែម​ពី​នោះ លោក​អភិបាលខេត្ត ក៏​បាន​ជម្រាបជូន​អំពី​ឆន្ទះ ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក គឺ​លោក​មាន​បំណង​ចូលរួម​អនុវត្តន៍​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ ដែល​មើល​ឃើញ​ជា​រូបភាព ឬ​វីដេអូ ដូច្នេះ​សូម​ឲ្យ​គ្រប់ក្រុង​/​ស្រុក មន្ទីរ​អង្គភាព ត្រូវ​ចូលរួម​ជាមួយ​លោក ក្នុង​ការត្រៀម​កៀរគរ​ចំណូល ដើម្បី​ចូលរួម​ស្រាវជ្រាវ​ផ្ទះ​អចិន្ត្រៃយ៍ ដែល​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​មិន​សមរម្យ សាងសង់​ឲ្យ​ពួកគាត់​បាន​រស់នៅ​សមរម្យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.