ខ្ញុំបាទ រុន សារ៉េត ចាងហ្វាងការផ្សាយ សារព័ត៌មាន ឌីជីថល «កម្ពុជាអភិវឌ្ឍន៍ | kap-news.com» ព្រមទាំងសហការីទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងក្រៃលែង និងយល់ឃើញថា ការទទួលបានការចាត់តាំងនេះ ពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងការដឹកនាំស្ថាប័នក្រសួងព័ត៌មាន ឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ។
យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕



