ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​​ឯកឧត្តម ខូយ រីដា សូម​សម្តែង​ការអបអរសាទរ និង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​រដ្ឋសភា បោះឆ្នោត​គាំទ្រ​ជា នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧

​​ឯកឧត្តម ខូយ រីដា សូម​សម្តែង​ការអបអរសាទរ និង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​រដ្ឋសភា បោះឆ្នោត​គាំទ្រ​ជា នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវ​បាន​សម័យប្រជុំ​លើកដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៧ បោះឆ្នោត​គាំទ្រ​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការទទួលបាន​នូវ​តួនាទី​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ គឺ​ពិតជា​ស័ក្តិសម​ជា​ទីបំផុត ដែល ឯកឧត្តម​បណ្ឌិត ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ តាមរយៈ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជាតិ​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​នេះ​ជា​សក្ខីភាព​មួយ ឆ្លុះ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ ដ៏​មោះមុត​របស់ ឯកឧត្ដម​បណ្ឌិត ដែល​បាន​លះបង់​អស់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ដើម្បី​បម្រើ​ដល់​ឧត្តម​ប្រយោជន៍​ជូនប្រ​ជា​ជន និង​សង្គមជាតិ​។​

យើងខ្ញុំ​ទាំងអស់គ្នា ជឿជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ថ្មី ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត នឹង​ធ្វើឱ្យ​ប្រទេស​យើង បន្ត​ទទួល​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ស្រប​ទៅតាម​មាគ៌ា និង​មរតក​នយោបាយ​ដ៏​ថ្លៃថ្លា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ប៉ិនប្រសប់​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​ជាតិ​មាតុភូមិ​មាន​ភាព​សម្បូរ​សប្បាយ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុភមង្គល និង​វិបុលភាព ព្រមទាំង​ទទួលបាន​នូវ​កិត្យានុភាព​ល្បីល្បាញ​ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូម​ជួយ​អភិបាល​គ្រងរ​ក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត និង លោកជំទាវ ព្រមទាំង​គ្រួសារ​ជា​ទីស្រឡាញ់ សូម បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.