ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​កែប ណែនាំ​ឲ្យ​ប៉ុស្តិ៍​នគរបាល​ទាំងអ​ស់ ក្តាប់​ឲ្យបាន​នូវ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​

អភិបាលខេត្ត​កែប ណែនាំ​ឲ្យ​ប៉ុស្តិ៍​នគរបាល​ទាំងអ​ស់ ក្តាប់​ឲ្យបាន​នូវ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​៖ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំងអស់ នៅ​ទូទាំង​ខេត្ត​កែប ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យបាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ដែល​ពាក់ព័ន្ធ និង​អ្នក​ចំណូលស្រុក​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ឬ​ប្រកបមុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​។

​ឯកឧត្តម​បណ្ឌិត​ប្រកាស​ណែនាំ​ដូចនេះ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ ” អ្វីៗ​ដេ​ី​ម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការ​រេីស​អេីង និង​ការ​មាក់ងាយ​អ្នកញៀន​គ្រឿងញៀន ពង្រឹង​ការអប់រំ​បង្ការ ” នា​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​ស្តង់ដារ​សាលាខេត្ត​កែប ដែល​មាន​សមាសភាព​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​ប្រមាណ​ជាង​៤០០​នាក់​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា ការ​ប្រារព្វ​ទិវា​អន្តជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​គោលបំណង​ដើម្បី​បន្ត​ពង្រឹង និង​លើកកម្ពស់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របទៅនឹង​បរិបទ​របស់​ពិភពលោក​។​

​ក្រៅពី​ណែនាំ​ទៅ​កាន់​អង្គភាព​ជំនាញ​ក្នុង​ការគ្រប់គ្រង និង​ក្តាប់​នូវ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន នៅក្នុង​ខេត្ត សំដៅ​កាត់ផ្តាច់​ការជួញដូរ ឯកឧត្តម​បណ្ឌិត បន្ត​ជំរុញ​ពង្រឹងសមត្ថភាព គុណភាព និង​ប្រសិទ្ធភាព នៃ​យន្តការ​បន្សាប​គ្រឿងញៀន​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែល​មាន​ស្រាប់ នៅក្នុង​ខេត្ត​ឲ្យមាន​ដំណើរការល្អ និង​កាន់តែ​មាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​ជនរងគ្រោះ​ដោយសារ​សារធាតុ​ញៀន ទទួលបាន​សេវា​បន្សាប​គ្រឿងញៀន និង​ស្ដារនីតិសម្បទា​ឡើងវិញ ។​

​ឯកឧត្តម​បណ្ឌិត​ក៏​ក្រើនរំលឹក ឲ្យ​ប្អូនៗ​សិស្សនុសិស្ស និង​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​ការជួញដូរ​គ្រឿងញៀន ការប្រើប្រាស់ (​បើ​មាន​)​ត្រូវ​បញ្ឈប់​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ត្រូវអនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.