ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​អភិបាលរង​ស្រុក​ចន្ទ្រា​ជំរុញ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ក្រេប​ចំណេះដឹង​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សីដល់​ប្រទេសជាតិ​នាពេលខាងមុខ​

លោក​អភិបាលរង​ស្រុក​ចន្ទ្រា​ជំរុញ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ក្រេប​ចំណេះដឹង​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សីដល់​ប្រទេសជាតិ​នាពេលខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ លោក​ធឿន​រដ្ឋា អភិបាលរង​ស្រុក​តំណាង​លោក​ថន​ថា​វុទ្ធា អភិបាលស្រុក​ចន្ទ្រា​បាន​ជំរុញ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ក្រេប​ចំណេះដឹង​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សីដល់​ប្រទេសជាតិ​នាពេលខាងមុខ​។​

​ការ​ជម្រុញ​បែប​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២២​ខែ​សីហា​ឆ្នាំ​២០២៣​ក្នុង​ពិធី សំណេះសំណាល ជាមួយ លោកនាយ​នាយករង​លោកគ្រូ​អ្នកគ្រូ មាតាបិតា​សិស្ស សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ចំការ​លាវ​
​និង ចែក លិខិត​សរសើរ​ជូន​ដល់​សិស្សានុសិស្ស ដែល​ទទួលបាន​ជ័យលាភី ចំណាក់​ថ្នាក់​ល្អ ពី​លេខ​១ ដល់​លេខ ៥)​ក្នុង​ការសិក្សា ឆ្នាំ​២០២៣ ស្ថិតក្នុង​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​។​

​ក្នុង​ឪ​កាស​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អ្នកគ្រូ យួន ច​ន្ទី ក្រុមការងារ​សម្បុរ​ស​ជន នៅ​ប្រទេស​កូរ៉េខាងត្បូង លោក លោកស្រី​អនុប្រធាន និង​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក លោកស្រី មេឃុំ​ព្រៃ​គគីរ​
​លោក​លោក ស្រី នាង​កញ្ញា​ដែលជា​ក្រុមការងារ​ស្មារតី​យុវជន និង​សម្លេង​យុវជន​ស្រុក​ចន្ទ្រា លោក នាយក​សាលា​នាយករង មាតាបិតា​សិស្ស ព្រមទាំង​សិស្សានុសិស្ស​ជិត​២០០​នាក់​ផង​ដែរ​។​

​លោក​ធឿន​រដ្ឋា បន្តថា ក្នុងនាម​លោក​ថន ថា​វុទ្ធា អភិបាលស្រុក​ចន្ទ្រា សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​អ្នកគ្រូ យួន ច​ន្ទី ក្រុមការងារ​សប្បុរស​ជន នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ក្រុមការងារ​
​ដែល​បាន​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការរួមចំណែក​ក្នុង​វិស័យ​អប់រំ​នៅក្នុង​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា ។​

​លោក​អភិបាលរង​ស្រុក បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្តាំផ្ញើ​សូរ​សុខទុក្ខ ដល់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង និង​បងប្អូន​ប្រជាព​រដ្ឋ ដោយ​សេចក្ដី​នឹករលឹក​ពី​សំណាក់ លោកនាយ ឧត្ដមសេនីយ៍ ម៉ឹង សំផន​,​រដ្ឋមន្ត្រី ប្រតិភូ អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ ជួយ​ស្រុក​ចន្ទ្រា ជាពិសេស លោក ថន ថា​វុទ្ធា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ក្តី​នឹករលឹ​កដែល ជា​និច្ចកាល​លោក​ប្រធាន​ក្រុមការងារ និង​លោក​អភិបាលស្រុក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប​មិន ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោក​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​លោក លោកស្រី​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​មេភូមិ អនុ​ភូមិ​និង​ជំនួយការ​ភូមិ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ត្រូវ ជួយ​ផ្សព្វផ្សាយ​ដល់​ប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុង​ការថែរក្សា​សុខភាព ហើយ​កត្តា​ដែល សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់ ចរាចណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរម្លឹក​ដល់ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​កុំឲ្យ​ធ្វេស​ប្រហេស​ពី​ជំងឺ​កូវី​ដ​-១៩ នេះ​ឱ្យ​សោះ ត្រូវ​អនុវត្តន៍​តាម​កា​រ​ណែនាំ​របស់ រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ក្រសួង​សុខាភិបាល ៣​កុំ ៣​ការពារ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.