ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ឃាត់​ជនជាតិ​វៀតណាម​៨​នាក់ និង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ឃាត់​ជនជាតិ​វៀតណាម​៨​នាក់ និង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣ បាន​បញ្ជូន​ជនជាតិ​វៀតណាម​៨​នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា នៅវេលា​ម៉ោង ២១៖៣០​នាទី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ រហូតដល់​វេលា​ម៉ោង ២០៖៣០​នាទី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​បទ​បញ្ជា​ពី​លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង និង​ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក ឈី​វ អ៊ិច​គង់ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​, កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បានធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សាទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​កាស៊ីណូ​ក្រោន ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត និង​ចំណុច​បន្ទប់​ជួល​លេខ​១០០២ ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​បាន​ចំនួន​៨ នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួនធំ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា វត្ថុតាង​ដកហូត​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣០ កញ្ចប់​មាន​ទម្ងន់​៤១.៩០ ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)៖

*​ម្សៅ​ម៉ត់​ពណ៌​ស​ចំនួន ០៦ កញ្ចប់ មាន​ទម្ងន់ ១៣.៣០​ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​)
*​ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​ចំនួន ១៧ គ្រាប់ មាន​ទម្ងន់ ៨.៩០ ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​)
*​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន ០៤ គ្រាប់ មាន​ទម្ងន់​១.៦០​ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​)
*​ម្សៅ​ក្រាម​រឹង​ពណ៌​ផ្ទៃមេឃ​ចំនួន ០១ កញ្ចប់ មាន​ទម្ងន់ ៣.៧០​ក្រាម​(​គិត​ទាំង​សំបក​វេច​ខ្ចប់​)
*​ទូរស័ព្ទដៃ​ចំនួន​១២ គ្រឿង
*​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១ គ្រឿង​
*​លិខិតឆ្លងដែន​ចំនួន ០២ ក្បាល​
*​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក​VISIOV ស្លាក​លេខ​70-CI245.46 លេខ​តួ​RIHJF5810GX217444
*​សម្ភារៈ​វេច​ខ្ចប់ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​
*​អត្តសញ្ញាណប័ណ្ណ​វៀតណាម ចំនួន​២​សន្លឹក​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.