ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋសភា អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី

រដ្ឋសភា អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅក្នុង​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ ដែល​បន្ត​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​នេះ រដ្ឋសភាជាតិ បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

សមាសភាព​គណៈរដ្ឋមន្ត្រី​នេះ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​រូប ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​៤០​រូប​ផ្សេងទៀត ដែល​ភាគច្រើន​ជា​យុវជន​បន្តវេន ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

សម្រាប់​តំណែង​ឧបនាយករដ្ឋមន្ត្រី ទាំង​១០​រូបនោះ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន​, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​, ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, ឧបនាយករដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។​
​គណៈរដ្ឋមន្ត្រី​ថ្មី មាន​ទេសរដ្ឋមន្ត្រី​ចំនួន​១៨​រូប ក្នុងនោះ​រួមមាន​៖
– ទេសរដ្ឋមន្ត្រី កែវ រ៉េមី​
– ទេសរដ្ឋមន្ត្រី ឈាង យ៉ាណា​រ៉ា
– ទេសរដ្ឋមន្ត្រី លី ធុច​
– ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា
– ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​
– ទេសរដ្ឋមន្ត្រី ព្រុំ សុខា
– ទេសរដ្ឋមន្ត្រី អៀង មូ​លី​
– ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន​
– ទេសរដ្ឋមន្ត្រី គន់ គីម​
– ទេសរដ្ឋមន្ត្រី ហូ សិទ្ធី​
– ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង
– ទេសរដ្ឋមន្ត្រី ថោង ខុន
– ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា
-​ទេសរដ្ឋមន្ត្រី អ៊ុក ប្រាថ្នា
– ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណា​រិទ្ធ​
– ទេសរដ្ឋមន្ត្រី ឆែម គាត​រិទ្ធី
– ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា​
– ទេសរដ្ឋមន្ត្រី គី តិច​
* សមាសភាព​រដ្ឋមន្ត្រី មានដូចជា​៖
– លោក ម៉ៅ ហា​វណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​
– លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​
– លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​
– លោក ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
– លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​
– លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​
– លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​
– លោក ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​
– លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​
– លោក ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
– លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
– លោក ឆាយ ឬ​ទ្ធី​សែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ​
– លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
– លោក ប៊ិន ត្រ​ឈៃ រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​
– លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន
– លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​
– លោក ជា វណ្ណ​ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​
– លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
– លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍
– លោក អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​
– លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​
– លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួលបន្ទុក​លេខាធិការដ្ឋា​នកិច្ចការ​ព្រំដែន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.