ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ប្រាប់​ឱ្យ​អាជីវករ​បញ្ឈប់​ការ​លក់ដូរ​នៅ​បរិវេណ​សួន​ដើម​លៀប​ជា​កំហិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា​

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ប្រាប់​ឱ្យ​អាជីវករ​បញ្ឈប់​ការ​លក់ដូរ​នៅ​បរិវេណ​សួន​ដើម​លៀប​ជា​កំហិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​កំពង់ស្ពឺ​៖ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​អាជីវករ​ទាំងអស់​ដែល​បាន​យក​ទីតាំង​សួន​ដើម​លៀប ផ្សារ​កំពង់ស្ពឺ ដើម្បី​លក់ដូរ​ទំនិញ​ផ្សេងៗ ត្រូវ​បញ្ឈប់​សកម្មភាព​លក់ដូ​រ​ត្រឹម​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ជា​កំហិត ដោយ​ចាត់ទុកថា ការ​យក​ទីតាំង​សាធារណៈ​ធ្វើការ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ការកកស្ទះ​ចរាច​រណ៍​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣​នេះ ស្រាប់តែ​មាន​ការ​ចម្រូងចម្រាស់​គ្នា​រវាង អាជីវករ​និង​ក្រុម​សន្តិសុខ​សណ្តាប់ធ្នាប់ ដែល​តែងតែ​រៀបចំ​នៅ​លើ​ផ្លូវ​ជុំវិញ​ផ្សារ​នោះ​។​

​ការជូនដំណឹង​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីណែនាំ ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​របស់​អភិបាលក្រុង​ច្បារមន​នៃ​ខេត្ត​កំពង់ស្ពឺ លោក ទឹម ផា​នូ ចុះ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០២៣ ដែល​បាន​ជម្រាប​ជូន​ម្ចាស់​អាជីវកម្ម លក់​បន្លែ ត្រី សាច់ និង​គ្រឿងឧបភោគ បរិភោគ​ទាំងអស់ ដែល​បាន​យក​ទីតាំង​សួន​ដើម​លៀប ដើម្បី​ដាក់​លក់​ទំនិញ​ផ្សេងៗ យ៉ាង​អនាធិបតេយ្យ​។ ក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ការលក់ដូរ​នេះ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បាត់បង់​សោភ័ណភាព​ក្រុង បើទោះបីជា​មាន​ការជូន​ដំណឹង និង​ចុះ​រៀប​សណ្តាប់ធ្នាប់​ជា​រៀងរាល់ថ្ងៃ ក៏​បងប្អូន​អាជីវករ​មិន​ព្រម​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ របស់​អាជ្ញាធរ​ឡើយ​»​។​

​ក្នុងន័យនេះ រដ្ឋបាល​ក្រុង​ច្បារមន ជូនដំណឹង​ជា​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម លក់​បន្លែ ត្រី​សាច់ និង​គ្រឿងឧបភោគ​បរិភោគ​ទាំងអស់ សូម​បញ្ឈប់​ការលក់ដូរ នៅ​បរិវេណ​សួន​ដើម​លៀប ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ ២០២៣ ជា​កំហិត​។​

​រដ្ឋបាល​ក្រុង​បញ្ជាក់ទៀតថា ការរៀបចំ​សណ្តាប់ធ្នាប់​នេះ គឺ​ដើម្បី​ចូលរួម​សហការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ ក្នុងន័យ​ដោះស្រាយ ការកកស្ទះ​ចរាច​រណ៍ និង​លើកកម្ពស់​សោភ័ណភាព​ក្រុង​ផង​។​

​ពាក់ព័ន្ធ​សេចក្តីជូនដំណឹង​នេះដែរ អភិបាលខេត្ត​កំពង់ស្ពឺ​ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ការជូនដំណឹង​ជា​ថ្មី​ម្តង​ទៀត​នេះ គឺ​ដើម្បី​រៀបចំ​ការគ្រប់គ្រង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ និង​សោភ័ណភាព​ខេត្ត​ឱ្យ​មាន​របៀបរៀបរយ សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត​ឱ្យ​រីកចម្រើន​បន្ថែម​ទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា​៖ «​កន្លង​មក​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​កន្លែង​លក់ដូរ​នៅ​ផ្សារ​ខេត្ត​ពង់​ស្ពឺ​ឱ្យ​ពួកគាត់​លក់ដូរ​រួចហើយ តែ​ពួកគាត់​មិន​ព្រម​លក់ ចេះ​តែ​នាំ​គា្ន​មក​លក់​នៅ​ខាងក្រៅ​ផ្សារ តាម​ដងផ្លូវ​ទៅវិញ ដែល​ធ្វើឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​បង្ក​ការកកស្ទះ​ផងដែរ ហេតុ​នេះ​សូមឱ្យ​អាជីវករ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។​

​តាមរយៈ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ក្រុង​ច្បារមន ក៏​បាន​ប្រកាសថា នឹង​មាន​វិធានការ​ចុះ​រុះរើ ឬ​ដកហូត​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេងៗ ដែល​មាន​នៅ​ទីតាំង​នោះឡើយ​។ ទន្ទឹមគ្នានេះ រដ្ឋបាល​ក្រុង​ច្បារមន សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​អាជីវករ ទាំងអស់​នឹង​ចូលរួម​សហការ និង​អនុវត្តន៍​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចាប់ពីពេលនេះ​ទៅ​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.