ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចូលរួម​ប្រជុំ​បើក​កិច្ច​សវនកម្ម​ផ្ទៃក្នុង និង​ស្តាប់​ការណែនាំ របស់​ក្រុមការងារ​សវ​នករ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចូលរួម​ប្រជុំ​បើក​កិច្ច​សវនកម្ម​ផ្ទៃក្នុង និង​ស្តាប់​ការណែនាំ របស់​ក្រុមការងារ​សវ​នករ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ​៖​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ សីហា ឆ្នាំ​២០២៣ បាន​រៀបចំ​ពិធី​បើក​កិច្ច​សវនកម្ម​ផ្ទៃក្នុង សម្រាប់​ការិយ​បរិឆ្ឆេទ​ឆ្នាំ​២០២២​និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ ក្រោម​អធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុ​ក គីម​ហួរ អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​។ ពិធី​នេះ មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង ទាំងអស់ លោកនាយ​ការិយាល័យ​ទាំង​៣១ លោក​អធិការនគរបាល ស្រុក ក្រុង​ទាំង​០៩ លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​០៤ និង​លោក​នាយប៉ុស្តិ៍​ទាំង​៦៧ ។

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​សេចក្តីរាយការណ៍ និ​គោរព​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​រដ្ឋបាលខេត្ត កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​យកចិត្ត​ទុក​ក្នុង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​គណបក្ស​នយោបាយ ក៏ដូចជា​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃ​ទី ២៥ ខែ កក្ត​ដា ឆ្នាំ​២០២៣ កន្លងទៅនេះ បាន​ល្អប្រសើរ ធ្វើ​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន សេរី យុត្តិធម៌ មាន​តម្លាភាព គ្មាន​អំពើហឹង្សា ការ​គម្រាមកំហែង​នោះឡើយ​។​

​ថ្លែង​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ជុ​ក គឹម​ហួរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម បាន​ថ្លែង​អំណ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេល​ទាំង​មុន​ការបោះឆ្នោត​និង​ក្រោយ​ការបោះឆ្នោត ដែល​ឲ្យ​ការងារ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន សេរី យុត្តិធម៌ មាន​តម្លាភាព គ្មាន​អំពើហឹង្សា ការ​គម្រាមកំហែង​និង​អំពើ​ចលាចល​ណាមួយ​កើតឡើង​ក្នុង​ខេត្ត​នេះ ។​

​លោក​ឧត្តមសេនីយ៍ឯក ជុ​ក គឹម​ហួរ បានបញ្ជាក់​ថា​ការចុះ​ធ្វើ​សវនកម្ម​នេះ ក្នុង​គោលបំណង​ទី​១-​ដោយ​ផ្តោត​សំខាន់​ពិនិត្យ​បញ្ជី​គ្រប់គ្រង​មន្ត្រីនគរបាល​ជាតិ​យើង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នេះ​ចាប់​ពី​ស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាល​ក្រុង ស្រុក​ទាំង​០៩​និង​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​ទាំង​០៤ មាន​កម្លាំង​ជាក់ស្តែង​ប៉ុន្មាន​ពិតប្រាកដ និង​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ដើម្បី​ក្រសួង​ងាយស្រួល​មាន​វិធានការ​បន្ថែម​ឬ​បន្ថយ​. ទី​០២-​ហិរញ្ញវត្ថុ និង​ទី​០៣-​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.