ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

​មហាវិថី​សំរោង ដែល​ទើប​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ជា​សរសៃឈាម​ដ៏​សំខាន់​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ

​មហាវិថី​សំរោង ដែល​ទើប​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ជា​សរសៃឈាម​ដ៏​សំខាន់​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ មហាវិថី​សំរោង ប្រវែង​ជាង​៥​គីឡូម៉ែត្រ ទទឹង​៣០​ម៉ែត្រ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ពិសេស​សម្រួល​ចរាចរណ៍​មួយផ្នែកធំ នៅ​តំបន់​ស្ពាន​ព្រែក​ព្នៅ​តែម្តង​។ ពិធី​សម្ពោធ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តំណាង​សម្ដេច​តេជោ ហ៊ុន សែន នៅ​ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​អះអាង​ថា មហាវិថី​សំរោង​នេះ នឹង​ក្លាយជា​មុខមាត់​ថ្មី ក៏​ដូចជា​សរសៃឈាម​ដ៏​សំខាន់ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាត់​តាម​បុរី​ភូមិ​សំរោង ដែល​បាន​ជួយ​សម្រួល​ដល់​ចរាច​រណ៍ មួយ​ផ្នែក​ធំ​នៅ​តំបន់​ស្ពាន​ព្រែក​ព្នៅ​។ មហាវិថី​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ មក​កាន់​ផ្លូវ​១៣០​ត្រង់​ផ្លូវ ទំនប់​កប់​ស្រូវ ដែល​ជា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​សម្រាប់​ប្រជាជន​នៅ​តំបន់​ព្រែក​ព្នៅ ទៅកាន់​គ្រប់​បណ្តា​ខេត្ត​ទាំងអស់ ពិសេស​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តទៀតថា វិស័យ​ឯកជន បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការស្ថាបនា​ផ្លូវ​នេះ​ឡើង ដើម្បី​ទុកជា​ប្រយោជន៍​សាធារណៈ បាន​ធ្វើដំណើរ​បាន​យូរ​អង្វែង ហើយ​ផ្លូវ​នេះ​ក៏​ជាស​សៃ​ឈាម​ដ៏​សំខាន់ ដែល​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ មាន​ភាព​ធូរធារ​។​

​ឯកឧត្តម​បន្តថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន នាំឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព ពេញ​ផ្ទៃ​ប្រទេស ដែល​បាន​ធ្វើឲ្យ​អ្នកវិនិយោគទុន និង​ប្រជាពលរដ្ឋ​មាន​ភាព​រីករាយ និង​ជឿទុកចិត្ត​។ នេះ​ជា​កិច្ច​សហប្រតិបត្តិការ​មួយ​យ៉ាង​ល្អ​រវាង​វិស័យ​ឯកជន និង​រដ្ឋ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​សូមជម្រាបថា មហាវិថី​សំរោង បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ និង​បាន​បញ្ចប់​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៣ ប្រវែង​សរុប​៥,២០០​ម៉ែត្រ ទទឹងផ្លូវ​៣០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​អា​មេ ៣​ស្រទាប់ កម្រាស់​សរុប​៨,២​តឹក ដែល​មាន​គន្លង​ឡាន​ម៉ូតូ ៩​ម៉ែត្រ សួន​កណ្ដាល ២​ម៉ែត្រ ផ្លូវ​ថ្មើរជើង ៥​ម៉ែត្រ​។​

​ប្រព័ន្ឋ​លូ​២ សម្រាប់​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ប្រវែង​២០,៤១២​ម៉ែត្រ មុខកាត់​លូ​រំដោះ​ទឹកភ្លៀង​ទំហំ​១​ម៉ែត្រ មុខកាត់​លូ​រំដោះ​ទឹក​កខ្វក់​ទំហំ​១​ម៉ែត្រ មាន​បង្គោល​ភ្លើង​ប្រភេទ​សូ​ឡា អម​ជុំវិញ​ផ្លូវ ចំនួន​៣៧៧​ដើម និង​ដាំ​ដើមឈើ​សរុប អម​សងខាង​ផ្លូវ និង​នៅក្នុង​សួន​កណ្តាលផ្លូវ ចំនួន​១,៣៦៤​ដើម​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.