ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ព្រះមហាក្សត្រ ទ្រង់​មាន​ជំនឿ​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ថ្មី នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ

ព្រះមហាក្សត្រ ទ្រង់​មាន​ជំនឿ​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ថ្មី នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​មាន​ជំនឿ​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ថ្មី នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​។​

​ព្រះរាជឱង្ការ​របស់​ព្រះមហាក្សត្រ បាន​ធ្វើឡើង​តាមរយៈ​ព្រះរាជ​សុន្ទរកថា​មួយ នៅក្នុង​ឱកាស​ប្រារព្ធ​បើក​សម័យប្រជុំ​លើកដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៧ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣​នេះ​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះ​បន្ទូល​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​ការទុកចិត្ត​ពី រដ្ឋសភា នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិត ជីវភាព​ប្រជាពលរដ្ឋ បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែល​មាន​វិសាលភាព​គ្របដណ្តប់ ប្រជា​ពលរដ្ឋ​គ្រប់រូប ទាំង​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹង មាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​»​។​

​ព្រះអង្គ​បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចូលរួម​អបអរសាទរ ពិធី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៧ និង​សូម​សម្ដែង​នូវ​អំណរ​សាទរ​ដ៏​ក​ក់ក្ត​ជូន ចំពោះ សមាជិក សមាជិកា​រដ្ឋសភា​ទាំងអស់ ដែល​ប្រជាពលរដ្ឋ​បាន​សម្ដែង​ឆន្ទៈ និង​ជំនឿ​ទុក ចិត្ត​តាមរយៈ​ការបោះឆ្នោត​ជា​សកល​កន្លងទៅនេះ ។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​ទៀតថា ចាប់ពី​ពេល​ដែល​រដ្ឋសភា​បាន​ចាប់បដិសន្ធិ​ជា​ថ្មី​នា​ឆ្នាំ​១៩៩៣ រហូតមកដល់​ពេលនេះ មាន​រយៈពេល ៣០​ឆ្នាំ​កន្លងមកហើយ ដែល​កម្ពុជា​បាន​ប្រែក្លាយ​ពី​ការបែកបាក់​ជាតិ និង​ការបែងចែក ទឹកដី ទៅ​ជា​ប្រទេស​ដែល​មាន​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍ​គ្រប់​វិស័យ ដែល ធ្វើឱ្យ​ប្រជាពលរដ្ឋ​បានរស់នៅ​ក្រោម​ដំបូល​សន្តិភាព ប្រកបដោយ​ក្តី​សង្ឃឹម និង​សុខក្សេមក្សាន្ត​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​បន្តថា រដ្ឋសភា​ដែល​ជា​អង្គការ​មាន​អំណាចនីតិប្បញ្ញត្តិ នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​មាន កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព​នយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែក​លើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ធានា​ការពារ​លើកស្ទួយ សិទ្ធិសេរីភាព​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ ។ តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើយ៉ាងណា​ខិតខំ​ប្រឹង ប្រែង​បន្ថែមទៀត​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​បាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀន សូត្រ ការ​មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាម​កម្លាំង​សមត្ថភាព និង​កម្រិត​វិជ្ជា​របស់ខ្លួន​។ ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បាន​អនុម័ត គឺជា​ឧបករណ៍​គតិយុត្តិ​សម្រាប់​រាជរដ្ឋាភិបាល អនុវត្ត និង​លើកកម្ពស់​នីតិរដ្ឋ សំដៅ​ឲ្យ​ប្រទេស​យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ ស្រប​តាម​ការវិវឌ្ឍ​រីកចំរើន​របស់​សង្គម​ជាតិ ។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​បន្តទៀតថា ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព ជាតិ​ខ្ពស់ ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ មេត្ត ករុណា មុទិតា និង​ឧបេក្ខា ។​

​នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង បាន​ប្រសិទ្ធពរ សូម​រដ្ឋសភា​នីតិកាល​ទី​៧ មានដំណើរ ការល្អ និង​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ ដើម្បី​ទទួលបាន​ជោគ ជ័យ​ថ្មីៗ​ថែម​ទៀត ជា​ឧត្តម​ប្រយោជន៍​រួម ជូន​ជាតិ​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំងមូល​។ ព្រះអង្គ​បាន​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី សម្តេច​វិបុល​សេនា​ភក្តី សម្តេច​អគ្គមហាសេនាបតី​តេជោ សម្ដេចចៅហ្វា​វាំង សម្ដេច​ក្រឡាហោម សម្តេច​ពិជ័យ​សេនា សម្តេច កិត្តិ​សង្គហ​បណ្ឌិត ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត និង​ព្រះអង្គម្ចាស់ សមាជិក សមាជិកា ដ៏​ឧត្តុង្គឧត្តម​នៃ​រដ្ឋសភា នីតិកាល​ទី​៧ ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.