ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​បើក​សម័យប្រជុំ​លើកដំបូង សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​បើក​សម័យប្រជុំ​លើកដំបូង សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥ កើត ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ នេះ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​សម័យប្រជុំ​ដំបូង​របស់​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៧ នឹង​ត្រូវ​ធ្វើឡើង ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម័យប្រជុំ​នេះ គឺជា​ព្រឹត្តការណ៍​ដ៏​សំខាន់ ដោយ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ប្រទេស ក្រោយពេល​ដែល កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ប្រកប​ដោយ​ភាពជោគជ័យ ហើយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះអង្គ​ទ្រង់​បាន​ចេញ​ព្រះរាជសារ​អញ្ជើញ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់ ឱ្យ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ដំបូង​នេះ​ក្នុងនោះ​មាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ១២០​រូប និង​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​៥​រូប​។​

​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​មាន​ការផ្សាយ​ផ្ទាល់​នៅលើ Channel Telegram និង Youtube របស់​សម្ដេច​តេជោ ហ៊ុន សែន នា​ពេល​បន្តិចទៀតនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.