ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចែករំលែក​ក្តីស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចែករំលែក​ក្តីស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រៅ​ពី​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​តែងតែ​ឆ្លៀត​ចូល​រួម ផ្សារភ្ជាប់​មនោសញ្ចេតនា ជួយ​ដល់​ពលរដ្ឋ ជា​ញឹកញាប់ ប្រកប​ដោយ​ភាព ស្និត​ស្នាល​កក់ក្តៅ បង្កប់​នូវ​សេចក្តីស្រឡាញ់​យ៉ាង​ទូលំទូលាយ​។


 

​នៅ​រៀងរាល់ឆ្នាំ នា​ឱកាស​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ថ្ងៃទី​១៤​កុម្ភ​: ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​មួយក្រុម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​តាំងពី​ព្រលឹម រៀបចំ​អំណោយ​លើកដាក់​លើ​រថយន្ត នាំ​ទៅ​ចែកជូន ជនទីទាល់ក្រ ចាស់ជរា​ទុរគត់​គ្មាន​ទីពឹង រស់នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ព្រម​ជាមួយ​ការសួរសុខទុក្ខ​ពួក​គាត់​ដោយ​មនោសញ្ចេតនា​នៃ​ការគោរព​ស្រឡាញ់​។

​ក្នុង​គ្រួសារ​នី​មួយៗ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទៅដល់ ទទួលបាន​នូវ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​, ចាន​ស្រាក់​១​ឈុត មាន​ដាក់​បាយ​ម្ហូប​ពេញ​, ស្លាបព្រា​សម​១​ឈុត​, អង្ករ​៣០​គី​ឡូ​, ទឹក​សុទ្ធ​ដប​ធំ​១​កែស​, ទឹកស៊ីអ៊ីវ​១​យួរ​, មី​២​កែស​, ត្រីងៀត​១​គី​ឡូ​, សាច់ក្រក​១​គី​ឡូ​, ទឹកដោះគោឆៅ​មួយ​យួរ​, ទឹកដោះគោ​ខាប់ ៤​កំប៉ុង​, ច្រាស់ដូស​ធ្មេញ​៥​ដើម​, ថ្នាំដូស​ធ្មេញ​៥​ប្រអប់​, សាប៊ូ​ដុស​ខ្លួន​១០​ដុំ​, ថ្នាំ​ដាក់​ភ្នែក​២​ដប​, អាល់កុល​លាងដៃ​ដប​តូច​១​ឈុត​, មុង​១, ភួយ​១, ក្រ​ម៉ា​១, សា​រ៉ុង​១, និង ម៉ាស​២​ប្រអប់ មិន​ត្រឹម​ប៉ុណ្ណោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ថែម​នូវ​រទេះរុញ​ចំនួន​០៥ ជូន​ដល់​លោកតា​លោកយាយ​ដែល​ពិកា​ដើរ​ពុំ​រួច​ចំនួន​០៥​នាក់ និង​បន្ថែម​នូវ​ឈើរ​ច្រត់​ចំនួន​០៥​គូរ ជូន​ដល់​អ៊ុំ​ពូ​ពិកា ០៥​នាក់​ផ្សេង​ទៀត​ផង​ដែរ​។

​អំណោយ​ដែល​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ចែក​នាពេលនេះ ក៏​មាន​ការចូលរួម​ពី សប្បុរសជន​មួយចំនួន​ផង​ដែរ មានដូចជា លោក អាំង ខេង​សុផារ៉ា​ត លោក តន កុសល និង​លោកស្រី ហេង ស្រី​ពៅ បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៣​លាន​រៀល អង្ករ ០១​តោន ទឹកស៊ីអ៊ីវ ៥០​កេស​, លោក ស៊ីន វណ្ណឌី បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០​ដុល្លារ និង លោក ហេង គីម​ហុក ឧបត្ថម្ភ ថវិកា​ចំនួន​១០០​ដុល្លារ​, ព្រមទាំង​មាន​ការចូលរួម​ពី មិត្ត​ភ័ក្តិ​លោក​វរសេនីយ៍ឯក សៀ ទីន និង​សប្បុរសជន​ដែល​ស្រឡាញ់​ការងារ​មនុស្សធម៌​ជាច្រើន​នាក់​ទៀត​។ បន្ទាប់ពី​ទទួល​អំណោយ​ពី​សប្បុរសជន អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បែង​ចែង​អំណោយ​ទាំងនោះ​បាន​ទៅ​ដល់ដៃ ជនទីទាល់ក្រ ចាស់ជរា​ទុរគត់​គ្មាន​ទីពឹង ជា​បន្តបន្ទាប់​។​

​បើ​និយាយ​ដល់​ថ្ងៃ​បុណ្យ​នៃ​សេចក្ដីស្រឡាញ់ ត្រូវបាន​យុវវ័យ​ជាច្រើន​តែង​យល់ច្រលំ​ថា គឺជា​ថ្ងៃ​បុណ្យ​សម្រាប់​គូសង្សារ រហូត​ធ្វើឲ្យ​ពួក​គេ​ហ៊ាន​ប្រព្រឹត្តិ​ខុស​ប្រពៃណី​ខ្មែរ លះបង់​ខ្លួនប្រាណ ដើម្បី​តែ បញ្ជាក់​ពី​ក្តីស្រឡាញ់​ចំពោះ​គូរ​ស្នេហ៍ ដែល​ទង្វើ​ទាំងនេះ គឺជា​ការខុសឆ្គង​ទាំងស្រុង​។ អ្វី​ដែល​គួរតែ​ធ្វើ សម្រាប់​យុវវ័យ​ក៏​ដូចជា​មនុស្ស​ទូទៅ គឺ​ត្រូវ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​ឪពុកម្ដាយ​និង​កូន រវាង​បងប្អូន រវាង​មិត្តភក្តិ រវាង​មិត្ត​រួម​ការងារ និង​រវាង​ជាតិ​សាសនា ដើម្បី​លើកដម្កើង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ មាន​ចំពោះ​មនុស្ស​គ្រប់គ្នា​ជានិច្ច​និរន្តរ៍​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.