ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១០​នាក់ ជាមួយ​ថ្នាំញៀន​ជាង ៣​គីឡូក្រាម និង​អាវុធ​៣​ដើម

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១០​នាក់ ជាមួយ​ថ្នាំញៀន​ជាង ៣​គីឡូក្រាម និង​អាវុធ​៣​ដើម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​បាន​ចំនួន ១០​នាក់ និង​ថ្នាំញៀន​ជាង ៣​គីឡូក្រាម បញ្ជូនទៅ​តុលាការខេត្ត​ស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​ប្រើប្រាស់​គ្រឿងញៀន និង​រក្សា​ទុក​អាវុធ​គ្រាប់រំសេវ​ខុសច្បាប់ នៅ​ចំណុច​ទីតាំង​ហាង​ខារ៉ាអូខេ (MDM.KTV) ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន ១០​នាក់ (​ស្រី​៣​នាក់​) ព្រមទាំង​ដកហូត​វត្ថុតាង​មួយ​ចំនួន​ធំ​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹ​អូសបាន​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​កេតា​មីនទ​ម្ងន់ ១៩៤៨.៩៥​ក្រាម ថ្នាំញៀន​ប្រភេទ​អ៉ិ​ច​ស្តា​ស៉ី​ទម្ងន់ ១៣៣២.៧៧​គ្រាម​, ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនទ​ម្ងន់ ៥១៧.០៦​ក្រោម (​សារធាតុ​ញៀន​សរុប​ទម្ងន់ ៣​គី​ឡូ ៧៩៩.៣២​ក្រាម​) ជញ្ជីង​ថ្លឹង​ថ្នាំញៀន ២​គ្រឿង​, ទូរ​សព្ទ័​៩​គ្រឿង​, រថយន្ត ២​គ្រឿង​, អាវុធ​៣​ដើម (AK​ស្វាយ​បត់​១​ដើម គ្រាប់​១៧​គ្រាប់​, K59 ចំនួន​១​ដើម​គ្រាប់​៤​គ្រាប់ និង​ឡុក​០១​ដើម​គ្រាប់ ៥៤​គ្រាប់​) ព្រមទាំង​ឧបករណ៍​សម្ភារ​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.