ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក លី សុង​ហី អភិបាល​ក្រុង​ប៉ៃលិន​ស​ហ​ការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ចុះ​ធ្វើតេស្ត​មើល​គុណភាព​ផ្លូវ​បេតុង​

លោក លី សុង​ហី អភិបាល​ក្រុង​ប៉ៃលិន​ស​ហ​ការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ចុះ​ធ្វើតេស្ត​មើល​គុណភាព​ផ្លូវ​បេតុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោក អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ក្រុង​ប៉ៃលិន និង​មាន​ការ​អញ្ចើញ​ចូលរួម​ពី​មន្ត្រី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​សង្កាត់​ទួល​ល្វា វិស្វករ​ជំនាញ បាន​ចូលរួម​ត្រួតពិនិត្យ​ការ​ធ្វើ​តេស្ត​គុណភាព​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​មាន​ប្រវែង ៦៧០​ម៉ែត្រ គុណ​នឹង​ទទឹង​៦​ម៉ែត្រ កម្រាស ០,១៥​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ជា​គម្រោង​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី អេ​ឌី​ប៊ី​(ADB)​។​

​លោក លី សុង​ហ៊ី អភិបាល​ក្រុង​ប៉ៃលិន បានឱ្យដឹងថា រហូតមកដល់​ពេលនេះ ផ្លូវ​បេតុង​នៅក្នុង​ក្រុង​ប៉ៃលិន កាន់តែ​រីក​ស្គុសស្គាយ​គួរឱ្យកត់សម្គាល់ ក្រោម​ការដឹកនាំ​របស់​លោកស្រី​បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដែល​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ និង​ដឹក​កសិផល​ចេញចូល​យ៉ាង​រលូន​ផងដែរ​។ លោក​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា សូមឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ឈ្មួញ ជួយ​ថែរក្សា​សមិទ្ធផល​នេះ ឱ្យ​បាន​គង់​វង់​យូរអង្វែង ដោយ​មិន​ត្រូវ ដឹក​ទំនិញ​លើស​ទម្ងន់ ដែលនាំឱ្យ​បាក់បែក ឬ​ស្រុត​ផ្លូវ​នោះ​ឡើយ​។​

​ម្យ៉ាងវិញទៀត ខាង​លោក តែងតែ​ណែនាំ​ដល់​ឈ្មួញ​ដែល​រកស៊ី​ដឹក​ដែក​ស៊ីម៉ង់តិ៍ ឬ​ទំនិញ​ធ្ងន់ៗ ឱ្យ​ផ្ទេរ​ត្រង់​ផ្លូវ​វាង​ក្រុង​ដាក់​ទៅលើ​រថយន្ត​តូចៗ រួច​សឹម​ដឹកយក​ទៅ​ដាក់​តាំង​លក់​នៅ​ខាងក្នុង ព្រោះ​បើ​ដឹក​ធ្ងន់​លើស​កំណត់ អាច​នឹង​បង្ក​ឱ្យ​ឆាប់​ខូច​ផ្លូវ​បេតុង ក៏ដូចជា​ផ្លូវលំ​ផ្សេងៗ​ទៀត​ផង​ដែរ​៕​ដោយ​,​សេន តរ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.