ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ពេញ ទិ​ត្ថា​រ៉ា នាំយក អំណោយ​ឯកឧត្តម បណ្ឌិត ស សុខា និង​លោកជំទាវ ចែកជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​

លោក ពេញ ទិ​ត្ថា​រ៉ា នាំយក អំណោយ​ឯកឧត្តម បណ្ឌិត ស សុខា និង​លោកជំទាវ ចែកជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ នេះ លោក ពេញ ទិ​ត្ថា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ក្រុង​ស្វាយរៀង និង​លោក សឿ សន ប្រធាន​សមាគម​សម្ព័ន​សារព័ត៌មាន​ឯករាជ្យ ស្រុក​ស្វាយទាប ជា​តំណាង​លោក​វេជ្ជបណ្ឌិត រស់ ថុន ប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ខេត្ត​ស្វាយរៀង និង​ក្រុមការងារ បាន​នាំយក​អំណោយ​ឯកឧត្តម​បណ្ឌិត ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធានកិត្តិយស​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ (IPA) និង​លោកជំទាវ កែ សួន​សុ​ភី ប្រគល់​ជូន​សមាជិក សមាជិកា​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ក្រុង​ស្វាយរៀង ចំនួន ២​នាក់ ដែល​កំពុង​សម្រាលកូន និង​ព្យាបាល​របួស​នៅ​ក្រុង​ស្វាយរៀង​។​

​អំណោយ​ឯកឧត្តម​បណ្ឌិត ស សុខា និង​លោកជំទាវ ដែល​ក្រុមការងារ បាន​ប្រគល់​ជូន​សមាជិក សមាជិកា​សមាគម IPA ទាំង ២​នាក់ នា​ឱកាស​នោះ​រួមមាន ៖ ទី​១. អ្នក​កំពុង​សម្រាលកូន ទទួលបាន​ថវិកា ចំនួន ៨០​ម៉ឺន​រៀល និង​ទឹកបរិសុទ្ធ ចំនួន ២​កេស និង​ទី​២. អ្នករងរបួស​កំពុង​សម្រាក​ព្យាបាល ទទួលបាន​ថវិកា ចំនួន ៤០​ម៉ឺន​រៀល និង​ទឹកបរិសុទ្ធ ចំនួន ២​កេស​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.