ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ចំពោះ​មរណភាព​ព្រឹទ្ធ​មហា​ឧបាសិកា ហេង លាង

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ចំពោះ​មរណភាព​ព្រឹទ្ធ​មហា​ឧបាសិកា ហេង លាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ជូន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី និង​ក្រុមគ្រួសារ ចំពោះ​មរណភាព​ព្រឹទ្ធ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ ហេង លាង ដែលជា​ម្តាយបង្កើត​របស់ នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី​។​

​ក្នុង​លិខិត​រំលែក​ទុក្ខ​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មាន​ខ្លឹមសារ​ដូច្នេះ​ថា «​តាងនាម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្តែង នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ និង​ភាព​ក្តុកក្តួល​រំជួលចិត្ត​ឥតឧបមា ជូន​ចំពោះ​ក្រុមគ្រួសារ ឯកឧត្តម សេង ផល្លី សមាជិក​យុវជន​គណបក្ស​ថ្នាក់កណ្ដាល អំពី​ដំណឹង​នៃ​ការបាត់បង់ ព្រឹទ្ធ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ​ក៏ ហេង លាង ដែល​ត្រូវជា​ម្តាយបង្កើត បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ១០:២៦ នាទី​ព្រឹក ក្នុង​ជន្មាយុ ៨៤​ឆ្នាំ ដោយ​ជរាពាធ​។​

​មរណភាព​របស់ ព្រឹទ្ធ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៏ ហេង លាង គឺជា​ការបាត់បង់​នូវ​ម្តាយបង្កើត ម្តាយក្មេក និង​ជីដូន​ជាទី​គោរព​ស្រលាញ់​បំផុត ដែល​មាន​ព្រហ្ម​វិហារធម៌​សព្វ​គ្រប់បែបយ៉ាង និង​បាន​លះបង់​បូជា​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី ក្នុងការ​បីបាច់​ថែរក្សា​បុត្រា បុត្រី ឱ្យក្លាយ​ទៅ ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ជាតិ​។​

​ក្នុងឱកាស​ប្រកបដោយ​ក្តី​ខ្សឹកខ្សួល​រំជួលចិត្ត​ជា​អនេក​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្ដែង​នូវ​ក្តី ក្រៀមក្រំ​យ៉ាង​ក្រៃ​លែង​ពោរពេញ ដោយ​ក្តីសោកស្តាយ​ស្រណោះ​អាឡោះអាល័យ និង​សូម​ចូលរួម​រំលែក​ទុក្ខ ជូន​ចំពោះ​ក្រុមគ្រួសារ​សព និង​ញាតិ​សារ​លោហិត​ទាំងអស់ ដោយ​ក្តី​សង្វេ​គជា​ពន់ពេក​។​

​ជាមួយ​ស​មានទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់​ព្រឹទ្ធ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៏ ហេង លាង សូម​បាន​ចាប់បដិសន្ធិ និង​សោយសុខ​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.