ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បន្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ពលរដ្ឋ​ដោយ​គិតថ្លៃ​ចំនួន ១,២១៨​នាក់

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បន្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ពលរដ្ឋ​ដោយ​គិតថ្លៃ​ចំនួន ១,២១៨​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​បន្ដ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ឈើទាល ឃុំ​ស្វាយ​ធំ និង​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ចំនួន​១២១៨​នាក់ (​ស្រី​៧០៩​នាក់​)​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​, លោក​វេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សាខា​ខេត្ត​ស្វាយរៀង តំណាង​លោក លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ថ្នាក់កណ្តាល និង​ក្រុមការងារ និង​លោកស្រី​អភិបាលរង​ស្រុក​ស្វាយជ្រំ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​។​

​លោក​វេជ្ជបណ្ឌិត គុជ សុីថា បានឱ្យដឹងថា ថ្ងៃនេះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សាខា​ខេត្ត​ស្វាយរៀង ចំនួន​៦៥​នាក់ ស្ត្រី​១៩​នាក់ បាន​ចុះ​ពិនិត្យ និង​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​បាន​ចំនួន​៣​ឃុំ គឺ​ឃុំ​ឈើទាល ឃុំ​ស្វាយ​ធំ និង​ឃុំ​គ្រួស នៃ​ស្រុក​ស្វាយជ្រំ ដែល​ជា​ការគិតគូរ​រ​បស់​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​លោក ហ៊ុន ម៉ា​នី​។​

​លោក​វេជ្ជបណ្ឌិត គុជ សុីថា បាន​សង្កត់ធ្ងន់ថា ការពិនិត្យ និង​ព្យាបាល​ជំងឺ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សាខា​ខេត្ត​ស្វាយរៀង នាពេល​នេះ​រួមមាន ជំងឺ​ទូទៅ​មនុស្ស​ចាស់​បាន​ចំនួន​៩៩៧​នាក់​, ជំងឺ​ទូទៅ​កុមារ បាន​ចំនួន​៧២​នាក់​, ជំងឺ​ស្ត្រី​ចំនួន​៥៦​នាក់​, អេកូ​សាស្ត្រ​ចំនួន​៣០​នាក់​, វះកាត់​តូច​ចំនួន​១៥​នាក់​, ជំងឺ​ភ្នែក​ចំនួន​២០​នាក់ និង​សុខភាព​មាត់​ធ្មេញ​ចំនួន​១៥​នាក់ ត្រចៀក ច្រមុះ​បំពង់ក​១០​នាក់​និង​សង្គ្រោះ​បឋម​បាន​១​នាក់ ព្រមទាំង​ចាក់​ថ្នាំ​កូវី​ដ​១៩​ដូសទី​៤ បាន​ចំនួន​១​នាក់ ដូសទី​៦ បាន​ចំនួន​១​នាក់​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក អ៊ុយ ថន ក៏​បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​សាកសួ​រសុខ​ទុក​ពី​សំណាក់​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង​លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដែល​ជា​និច្ចកា​សម្ដេច និង​លោក​អភិបាលខេត្ត តែងតែ​នឹករលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង ហើយក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ព្រោះ​សុខភាព​គឺជា​កត្តា​ចម្បង​មួយ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ហ៊ុន ម៉ា​នី សាខា​ខេត្ត​ស្វាយរៀង ដែល​បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ ដោយ​ឥតគិតថ្លៃ​នាពេលនេះ ដែល​បាន​បញ្ជាក់​ឱ្យឃើញថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី តែងតែ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ដើម្បី​លើ​កម្ពស់​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​តាម​មូលដ្ឋាន ហើយ​បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការផ្ដល់​សេវា​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ​នេះ​ផងដែរ​។​

​បន្ថែម​លើស​ពីនេះ​លោក អ៊ុយ ថន ក៏​បាន​បង្ហាញ​អំពី​ការរីកចម្រើន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​រដ្ឋបាល​ខេត្ត​កំពុង​គិតគូរ ធ្វើឱ្យ​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ ខាងត្បូង នឹង​ក្លាយទៅជា​តំបន់កសិកម្ម​ទំនើប ដោយ​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ ពិភពលោក​កំពុង​តម្រូវការ​អង្ករ​ពី​កម្ពុជា​មាន​តម្លៃ​ខ្ពស់ ឥឡូវ​រក​អង្ករ​លក់​មិន​ចង់បាន​ផង ចំណែក​ស្រុក​រមាស​ហែក ស្រុក​រំដួល ស្វាយទាប ជា​តំបន់​កសិឧស្សាហកម្ម ហើយ​ក្រុង​បាវិត ស្រុក​ចន្ទ្រា ក្រុង​ស្វាយរៀង​ជា​តំបន់ ឧស្សាហកម្ម​ជឿនលឿន​។​

​លោក​ថា គ្រាន់តែ​ក្រុង​បាវិត​មួយ មាន​រោងចក្រ សហគ្រាស​២៥៦​រោងចក្រ ដែល​អាច​ស្រូប យក​កម្មករ កម្មការិនី​បាន​ប្រមាណ ១០៧,០០០​នាក់ ចំណូល​ក្នុង​១​ខែ បាន​ប្រាក់​ចូល​ដល់​កម្មករ កម្មការិនី ប្រមាណ ២៨​លាន​ដុល្លារ ទាំងនេះ​ជា​ការគិតគូ​របស់​រាជ​រដ្ឋាភិបាល​និង​រដ្ឋបាល​ខេត្ត ដើម្បី​ឱ្យ​កម្មករ កម្មការិនី មាន​ប្រាក់​ចំណូល បង្កើន​ជីវភាព​រស់នៅ ប្រចាំ​ថ្ងៃ​ឱ្យ​កាន់តែ​ធូរធារ​បាន​មួយកម្រិត​ទៀត​ផង​ដែរ​។​

​លោក​បាន​បន្តថា នៅ​ឆ្នាំ​២០២៤​នេះ ក្រសួង​កសិកម្ម​និង​បញ្ជូន​មន្ត្រី​កសិកម្ម​ចុះ​មក​ដល់​មូលដ្ឋាន​របស់​ខេត្ត​យើង ដើម្បី​បង្រៀន​ដាំ​ដុះ​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេងៗ​ទៀត ឱ្យមាន​គុណភាព​ខ្ពស់​និង​ទិន្នផល​ច្រើន លក់​បាន​ថ្លៃ និង​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ដូច្នេះ​អ្នក​ដែល​មាន​ដី​កុំអាល់​លក់ ទុក​ធ្វើ​កសិកម្ម​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នាពេល​ខាងមុខ​នេះ​។​

​លោក​បាន​បញ្ជាក់ថា ទាំងអស់នេះ​ជា​ការគិតគូរ និង​យកចិត្តទុកដាក់​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ហើយ​នៅពេល​ខាងមុខ​នេះ ប្រទេស​កម្ពុជា​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ការដឹកនាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត​ក្រោម​ដំបូល​នៃ​សុខសន្តិភាព ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​បន្ត​រស់នៅ មើល​ពី​ការអភិវឌ្ឍ​ប្រទេស​ដ៏​ជឿនលឿន​ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.