ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ​សៅ ​សុខា ជំរុញ​ដល់ អស់លោក​ក្រុមការងារ​គ្រប់​ថ្នាក់​តាម​បណ្ដារ​ឃុំ រួមជាមួយ​គណបក្ស​ប្រជាជន​ក្នុង​មូលដ្ឋាន ត្រូវ​រៀបចំ​កម្មវិធី​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក​នៅ​មូលដ្ឋាន នី​មួយៗ​របស់​ខ្លួន​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

លោក ​សៅ ​សុខា ជំរុញ​ដល់ អស់លោក​ក្រុមការងារ​គ្រប់​ថ្នាក់​តាម​បណ្ដារ​ឃុំ រួមជាមួយ​គណបក្ស​ប្រជាជន​ក្នុង​មូលដ្ឋាន ត្រូវ​រៀបចំ​កម្មវិធី​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក​នៅ​មូលដ្ឋាន នី​មួយៗ​របស់​ខ្លួន​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ លោក​សៅ​សុខា អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​ជំរុញ​ដល់ អស់លោក​ក្រុមការងារ​គ្រប់​ថ្នាក់​តាម​បណ្ដារ​ឃុំ រួមជាមួយ​គណបក្ស​ប្រជាជន​ក្នុង​មូលដ្ឋាន ត្រូវ​រៀបចំ​កម្មវិធី​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក​នៅ​មូលដ្ឋាន នី​មួយៗ​របស់​ខ្លួន​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការជំរុញ​បែបនេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​សីហា​ឆ្នាំ​២០២៣​ក្នុង​កិច្ច ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​ស្រុក នៅ​សាលប្រជុំ​ទីចាត់ការ​គណបក្ស​ប្រជាជន​ស្រុក​រមាស​ហែក​។​

​បន្ទាប់ពី​លោក ស៊ូ​ម៉ុល ប្រធាន​គណបក្ស​ប្រជាជន​ស្រុក​រមាស​ហែក បាន​មានមតិ​ស្វាគមន៍ និង​អាន​នូវ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្ត​របស់​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក រួចមក​

​លោក សៅ សុខា អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក​បាន​ធ្វើ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​ក៏​ដូចជា​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ដល់​អស់លោក​លោកស្រី ប្រធាន​អនុប្រធាន​ក្រុមការងារ​ចុះ​តាម​បណ្ដារ​មូលដ្ឋាន​ឃុំ​និង​សមាជិក​សមាជិការ​បក្ស​ដែល​បាន​ចូលរួម​នា​ពេលនេះ​ផងដែរ​។​

​លោក ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង​របស់​ប្រធាន អនុប្រធាន និង​សមាជិក ក្រុម​ការងារ​គ្រប់​ជាន់​ថ្នាក់​តាម​បណ្ដារ​ក្នុង​ឃុំ​ទាំង​១៦​នៅ​ស្រុក​រមាស​ហែក ដែល​បាន​លះបង់​ពេលវេលា ធនធាន​ផ្ទាល់ខ្លួន ក្នុង​ការចុះ​ជួយ​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ ពិសេស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ឈាន​ទៅ​ទទួលបាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ​។​

​លោក សៅ​សុខា ក៏​សូម​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា ក៏ដូចជា​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បន្ត​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹង​ម៉ាំ និង​គាំទ្រ​ចំពោះ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី សម្រាប់​អាណត្តិ​ទី​៧​នេះ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ពង្រឹង​សុខសន្តិភាព​កាន់តែ​រឹងមាំ​, ប្រទេសជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន និង​មាន​មោទនភាព ហើយ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ និង​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខសាន្ត​បន្តទៀត​។​

​លោក​បាន​បន្ថែមថា ដូចនេះ​ដើម្បី​រក្សា​ភាពខ្លាំង ប្រៀប​ឈ្នះ ក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខ​ទៀត​នោះ គ្រប់​អង្គការ​ចាត់តាំង​គណបក្ស ក្រុម​ការងារ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ការងារ​មួយចំនួន​ដូច​ខាងក្រោម​៖ ក្រុម​ការងារ​គ្រប់​ថ្នាក់ គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ចុះ​ចិញ្ចឹម​ចលនា​ទៅតាម​បណ្តា​មូលដ្ឋាន ចូលរួម​អនុវត្ត ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង​ការ​ពារ មាតុភូមិ​ឆ្នាំ​២០២៣-២០២៨​។​

​តាម​បណ្ដារ គណបក្ស​ឃុំ គ្រប់​ឃុំ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​សមាជិក សមាជិកា​គណបក្ស​នៅ​ក្រោយពេល​បោះឆ្នោត​ពិសេស ក្ដាប់​បាន​ច្បាស់លាស់​នូវ​សមាជិក​បក្ស​ដែល​មិន​បាន​ទៅ​បោះឆ្នោត ឬ​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ សមាជិក​ចំ ក​ស្រុក ដើម្បី​មាន​មូលដ្ឋាន​ឈាន​ទៅ​ធ្វើ​ការពង្រឹង​ទាំង​ផ្នែក​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង​ព្រមទាំង​បន្ត​ការ ពង្រឹង​រចនាសម្ព័ន្ធ​គណបក្ស​គ្រប់​ថ្នាក់ ពិសេស​ក្រុម​បក្ស ការពង្រីក​សមាជិក​ថ្មី និង​ធ្វើ​ការគ្រប់គ្រង​សមាជិក​បក្ស តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា (​ប្រព័ន្ធ​IT) ឲ្យបាន​ច្បាស់លាស់​ពិតប្រាក​ដ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.