ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឧក្រិដ្ឋជន​៧​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ទណ្ឌិត​មេក្លោង​គ្រឿងញៀន​បន្ដ​រត់គេចខ្លួន

ឧក្រិដ្ឋជន​៧​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ទណ្ឌិត​មេក្លោង​គ្រឿងញៀន​បន្ដ​រត់គេចខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​អំពី​ប្រតិបត្តិការ​លម្អិត​បន្ថែម ក្នុង​ការ​តាម​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជនប្រដាប់អាវុធ​ដែល​បានធ្វើ​សកម្មភាព​សម្រុកចូល​ទៅ​រំដោះ មេក្លោង​គ្រឿងញៀន​ម្នាក់ នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​អនុវត្ត​ទោស​៥២​ឆ្នាំ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ហើយ​បញ្ជា​ឲ្យ​ជួញដូរ​ចេញពី​ពន្ធនាគារ​ថែម​ទៀត​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ តាមរយៈ​សន្និសីទ​សារព័ត៌មាន បាន​អះអាង​ថា រហូតមកដល់​ពេលនេះ ឧក្រិដ្ឋជន​ចំនួន​៧​នាក់​ហើយ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្នុងនោះ មាន​ខ្មែរ​សញ្ជាតិ​អាមេរិក ចំនួន​៦​នាក់ (​កាន់​លិខិតឆ្លងដែន​អាមេរិក​) និង​ជនជាតិ​ចិន សញ្ជាតិ​អាមេរិក​ម្នាក់ (​កាន់​លិខិតឆ្លងដែន​អាមេរិក​)​។ ពួកគេ​ជា​ឧក្រិដ្ឋជន​ស៉ីឈ្នួល​ដើម្បី​ធ្វើ​សកម្មភាព​។​

​នាយ​នគរបាល​ជាន់ខ្ពស់​រូបនេះ បាន​បន្ថែមថា ទម្រាំ​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​នេះ ក្រុម​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​នេះ បាន​រៀបចំ​ផែនការ​ត្រៀម​ធ្វើ​សកម្មភាព​រយៈពេល​២​ខែ​មក​ហើយ ពោល​រៀបចំ​ផែនការ​តាំងពី​នៅ​សហរដ្ឋអាមេរិក​មក​ម្ល៉េះ ហើយ​ពួកគេ​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ទីតាំង​ភូមិសាស្ដ្រ​រយៈពេល​កន្លះ​ខែ​មក​ហើយ​។​

​នៅ​ថ្ងៃកើតហេតុ ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ មាន​ឧក្រិដ្ឋជន​៤​នាក់ ជា​អ្នក​ចូល​ធ្វើ​សកម្មភាព​រំដោះ​ដោយ​ផ្ទាល់​នៅ​គ្លីនិក​ធ្មេញ ក្នុង​ក្រុង​សៀមរាប ពេល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ធ្មេញ ដែល​កន្លង​ទៅ​ធ្លាប់​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្ដែ​មិន​ធូរស្រាល​។ ក្រៅពី​ឧក្រិដ្ឋជន​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​ហើយ​នោះ ពួកគេ​នៅ​មាន​ក្រុម​ជំនួយ​២​នាក់​ទៀត ដើម្បី​ត្រៀម​ជួយ​អន្ដរាគមន៍ ក្នុងករណី​មាន​ការ​ប៉ះ​ទង្កិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​រៀបរាប់​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាមៗ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នគរបាល​ទាំងអស់ បានរួម​គ្នា​ធ្វើ​ការស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន​ដែល​ពួកគេ​រត់​ពី​ខេត្តសៀមរាប មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​លាក់​ខ្លួន​បណ្ដោះអាសន្ន​។​

​នៅ​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​កំណត់​បាន​ទីតាំង​ដែល​ឧក្រិដ្ឋជន​លាក់ខ្លួន និង​ឈាន​ដល់​ការចាប់ខ្លួន​បាន​ជា​បន្ដ​បន្ទាប់ នៅ​យប់​ថ្ងៃទី​១៨ ខែ​សីហា ចំនួន​៧​នាក់​។ ដោយឡែក សម្រាប់​មេក្លោង​ពិរុទ្ធជន​នោះ បាន​រត់​គេចខ្លួន​ចេញ​ទៅ​ក្រៅប្រទេស​។​

​ទន្ទឹមនឹងនេះ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​សង្កត់ធ្ងន់ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា បានដឹង​ទីតាំង​ប្រទេស​ដែល​មេក្លោង​នោះ​រត់​ទៅ​លាក់​ខ្លួន​ហើយ ហើយ​កំពុងតែ​សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​ប្រទេសជិតខាង ដើម្បី​តាម​ការចាប់ខ្លួន​ឲ្យខាងតែបាន និង​យកមក​ផ្ដន្ទាទោស​តាមច្បាប់​យ៉ាង​តឹងរឹង​បំផុត មិន​អាច​លើកលែង​បានឡើយ​។ នាយ​ឧត្តមសេនីយ៍ បន្ដថា កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ក៏​កំពុង​សហការ​គ្នា​ដើម្បី​ស្រាវជ្រាវ​បន្ដ​ទៀត​ផង​ដែរ​។​

​ដោយឡែក ចំពោះ​ចម្ងល់​ថា​តើ​ករណី​នេះ​អាច​មាន​ការឲ្យ​ដៃ​ពី​ផ្ទៃក្នុង​ដែរឬទេ​? នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​អះអាង​ថា ក្នុងនាម​ជា​មន្ដ្រី​នគរបាល​អ្នកអនុវត្ត​ច្បាប់ កម្លាំង​ជំនាញ​នឹង​ស្រាវជ្រាវ​លើ​ចំណុច​នេះ ដើម្បី​បញ្ចប់​រាល់​មន្ទិលសង្ស័យ​ទាំងឡាយ​ដែល​បានលើកឡើង ក្នុងករណី​រកឃើញ​មាន​ការពាក់ព័ន្ធ​កម្រិត​ណា​នោះ នឹង​អនុវត្ត​តាម​ផ្លូវច្បាប់​ជា​ធរមាន​មិន​លើកលែង​ឡើយ​។​

​ឆ្លើយតប​ចំពោះ​ការលើកឡើង​ថា ហេតុការណ៍​នេះ​អាច​ដោយ​មាន​ភាព​ចន្លោះប្រហោង​របស់​អនុរក្ស​ពន្ធនាគារ​ដែរ​ឬទេ​? នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ បាន​ទទួលស្គាល់ថា នេះ​អាច​និយាយបាន​ថា ភាព​ចន្លោះប្រហោង​របស់​សមត្ថ​កិច្ច​ពិតមែន ដោយសារ​តែ​កន្លង​ទៅ​កម្ពុជា​មិន​ដែល​ធ្លាប់​មាន​ករណី​ខ្មាន់កាំភ្លើង​សម្រុកចូល​មក​រំដោះ​អ្នកទោស​បែបនេះ​ឡើយ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​បន្ថែមថា អនុរក្ស​ពន្ធនាគារ​នៅ​ពេល​បញ្ជូន​ពិរុទ្ធជន​មេក្លោង​គ្រឿងញៀន​នេះ ទៅកាន់​គ្លីនិច​ធ្មេញក៏​មានអាវុធ​ទៅ​ជាមួយ​ដូចគ្នា​ដែរ ប៉ុន្ដែ​ជា​ប្រភេទ​អាវុធ​វែង​ទុក​នៅ​ក្នុង​រថយន្ដ​។ ប៉ុន្ដែ​ពេលនោះ ប្រសិនបើ​អនុរក្ស​ពន្ធនាគារ មាន​កាំភ្លើង​កាន់​នៅក្នុង​ដៃ ច្បាស់​ណាស់​នឹង​មាន​ការ​ប៉ះ​ទង្កិច​គ្នា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន ហើយ​កាន់តែ​ច្បាស់​ទៀត​នោះ គឺ​នឹង​មាន​អ្នករងរបួស ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ថា​បាន​។​

​ចំពោះ​មុខ​នេះ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​អះអាង​ថា កម្លាំង​នគរបាល​ជាតិ និង​អនុរក្ស​ពន្ធនាគារ នឹង​បង្កើត​ការយកចិត្តទុកដាក់​ឲ្យ​កាន់តែ​ខ្ពស់​បន្ថែមទៀត នៅ​ពេល​បញ្ជូន​អ្នក​ជាប់​ទោស​ទៅកាន់​គោលដៅ​ណាមួយ ដើម្បី​ទប់ស្កាត់ និង​បង្ការ​មិនឲ្យ​មាន​បទល្មើស​ប្រភេទ​នេះ​កើតឡើង​ទៀតឡើយ​។​

​សូម​រំលឹក​ថា ខ្មាន់កាំភ្លើង​មួយក្រុម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​មាន​ត​កាណុង បាន​សម្រុកចូល​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ដែល​មន្ដ្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ពេទ្យធ្មេញ​មួយកន្លែង​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣​នេះ ចំណុច​គ្លី​និច​ធ្មេញ​ជុំ​ចិន្តា ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ មន្ដ្រី​ពន្ធនាគារ​ចំនួន​៤​នាក់ បាន​បញ្ជូន​ពិរុទ្ធជន​ជនជាតិ​ចិន​ខាងលើ ទៅ​គ្លីនិច​ធ្មេញ លុះ​ពេល​កំពុង​អង្គុយចាំ​ពេទ្យ​ធ្វើ​ធ្មេញ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ មាន​ពាក់​ស្រោម​មុខ ស្រោមដៃ និង​ប្រដាប់​ដោយ​អាវុធ​ដែល​ត​កាណុង បាន​ភ្ជង់​ទៅកាន់​មន្ដ្រី​ពន្ធនាគារ ហើយ​ជនសង្ស័យ​បាន​ចូល​ទៅ​រំដោះ​អ្នកទោស​ចេញ​ទៅ​បាត់​។ ពេល​ធ្វើ​សកម្មភាព​នោះ ក្រុម​ខ្មាន់កាំភ្លើង​បាន​យក​ខ្សែរូត​ចង​រឹតដៃ​មន្ដ្រី​ពន្ធនាគារ ចំនួន​៤​នាក់​ថែមទៀត​។​

​ក្រោយ​រំដោះ​ក្រុម​ខ្មាន់កាំភ្លើង បាន​ឡើង​ជិះ​រថយន្ដ​មួយ​គ្រឿង ម៉ាក Lexus 330 ពណ៌​ផ្សេង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-4315 គេចខ្លួន​បាត់​ស្រមោល​។ រំលង​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ រថយន្ដ​ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​គេ​ប្រទះ​ឃើញ​យក​ទៅ​ផ្លុង​ចោល​។ ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ​ប្រទះឃើញ កាំភ្លើង​ខ្លី​ចំនួន​៥​ដើម និង​សម្ភារ​មួយចំនួនទៀត​។ ពិរុទ្ធជន​ដែល​ជា​មេក្លោង​ត្រូវបាន​រំដោះ​ទៅនោះ ឈ្មោះ Chen hsin han អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ជាប់ទោស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដែល​ចំនួន​ទោស​ជាង​៥០​ឆ្នាំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.