ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមត្ថកិច្ច អំពាវនាវ ដល់​សាធារណៈជន សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​រឿងហេតុ​ដោយ​ពុំ​មាន​មូលដ្ឋាន ច្បាស់លាស់​

សមត្ថកិច្ច អំពាវនាវ ដល់​សាធារណៈជន សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​រឿងហេតុ​ដោយ​ពុំ​មាន​មូលដ្ឋាន ច្បាស់លាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ជម្រាប​ជូន​ដល់​សាធារណៈជន អ្នក​សារ ព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​ជ្រាប​នូវ ករណី បង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃទី​១១-០៨- ២០២៣​ម៉ោង​១០:៣០​នាទី មាន​ប្រជាពលរដ្ឋ​ឈ្មោះ ងួន ង៉ាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​រាយការណ៍​ថា​មានឈ្មោះ លាង ឡាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ពោធិ​រៀង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី បាន​ឲ្យ​ខ្លួន​ទៅ​យក​ថ្នាំញៀន ចំនួន ៤០០.០០០​រៀល នៅ​ចំណុច​វត្ត​ដង​រុន ភូមិ​ដង​រុន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​។​

​ដោយ​មាន​ការសម្របសម្រួល​ពី ឯកឧត្តម​ព្រះរាជអាជ្ញា កម្លាំង​ជំនាញ​ស្រុក​មង្គល​បូរី បាន​ចុះ​ទៅ​ដល់​វត្ត​ដង​រុន ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ លាង ឡាង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជិះ​ម៉ូតូ​ក្នុង​វត្ត​ដៃ​កាន់​ទូរស័ព្ទ​បម្រុង​គេចខ្លួន​កម្លាំង យើង​ឃើញ​ចាប់​ឃាត់ខ្លួន ហើយ​ត្រួតពិនិត្យ​រក​គ្រឿងញៀន ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​បាន​បោះ​ថ្នាំញៀន​ចោល​តែ​មិន បាន​ប្រាប់ថា​បោះចោល​នៅ​កន្លែង​ណា បន្ទាប់មក​ក៏​បាន​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ដើម្បី​សាកសួរ បន្ថែម ជនសង្ស័យ​បាន​សុំ​ហូបបាយ និង​សុំ​ជួប​ម្ដាយមីង​ឈ្មោះ ធា បាន​គាត់​ដឹង​ពី​ជម្ងឺ​ខ្ញុំ​យ៉ាង​មិច​។​

​ពេលនោះ សមត្ថកិច្ច​បាន​ឲ្យ​បាយ​ហូប​មួយកញ្ចប់​ហូប​មិន​ទាន់​រួច​ផង ជនសង្ស័យ​ថា​ឈឺពោះ​ហើយ​សុំ​ទឹក​ផឹក​អស់​ជាច្រើន​ដប សុំ​ចូល​បន្ទប់ទឹក ឃើញ​ជនសង្ស័យ​យក​ទឹក​ស្រោច​ខ្លួន​ស្រែកថា​ក្ដៅ​ណាស់ៗ យើង​មាន​ការសង្ស័យថា ជនសង្ស័យ អាច​លេប​ថ្នាំញៀន​ចូលក្នុង​ពោះ ឃើញ​ជនសង្ស័យ​មាន​អាការៈ​ប្លែក បែកពពុះមាត់​លូន​ចេញពី​បន្ទប់ទឹក ភ្លាមនោះ (​នៅ​ម៉ោង​១៣:០០​នាទី​)​កម្លាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រួច​បាន​ធ្វើ តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​(​វិជ្ជមាន​)​។​

​ហើយ​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ជាបន្ទាន់​រហូតដល់​ម៉ោង​១៧:១៥​នាទី​ជនសង្ស័យ​បាន​ស្លាប់​។ ក្រុមគ្រូពេទ្យ​និង នគរបាល​ជំនាញ​កោសល្យវិច្ឆ័យ​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ពិតជា​ស្លាប់ ដោយសារ គាំងបេះដូង ក្រុមគ្រួសារ​សព​បាន​ទទួល​ស្គាល់​តាម​ការពិនិត្យរ​បស់​ក្រុមគ្រូពេទ្យ​ក្នុង​ករណី​ស្លាប់​នេះ​គឺ​ដោយសារ​គាំងបេះដូង ពិតប្រាកដ​មែន​។​

​ក្រោយពី​មាន​ការឯកភាព​ពី ឯកឧត្ដម​ព្រះរាជអាជ្ញា កំលាំង​ជំនាញ​បានប្រគល់​សាកសព​ជូន​ក្រុម គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណៈជន សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​រឿងហេតុ​ដោយ​ពុំ​មាន​មូលដ្ឋាន ច្បាស់លាស់ នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់​។ អាស្រ័យហេតុនេះ សូម​សាធារណៈជន អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្ត​ទទួល​ជ្រាប​ជា​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.