ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បើក​យុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ពលរដ្ឋ​នៅ​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច ក្រុង​ព្រះវិហារ

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បើក​យុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ពលរដ្ឋ​នៅ​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច ក្រុង​ព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង លោក គីម រិទ្ធី អភិបាលខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​បើក​យុទ្ធនាការ ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​។​

​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ នា​ឱកាស​នោះ លោក អ៊ុង វុទ្ធី បានបញ្ជាក់​ថា ភូមិ​ភារកិច្ច​កណ្ដាល​នេះ កាលពីដើម​ស្ថិត​នៅក្នុង​គម្រោង​គម្រប​ព្រៃឈើ របស់​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង តែ​មកដល់​ពេលនេះ ប្រជាពលរដ្ឋ​បាន​រស់នៅ​អាស្រ័យ​ផល​ជាច្រើន​គ្រួសារ ទើប​រដ្ឋបាលខេត្ត​បាន​ស្នើសុំ​រាជរដ្ឋាភិបាល និង​បាន​ទទួល​ការអនុញ្ញាត​ដើម្បី​កាត់ឈ្វៀ​ល​ដី​ចេញ​ពី​គម្រោង​ដី​ព្រៃ​របស់​រដ្ឋ និង​ធ្វើការ​វាស់វែង​ចេញ​ប័ណ្ឌកម្មសិទ្ធ​ជូនប្រជា​ពលរដ្ឋ ដែល​ស្ថិត​នៅក្នុង​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច​នេះ​។​

​ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ទទួលបាន​នូវ​ការគិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ រាជរដ្ឋាភិបាល​ដែល​បាន​សម្រេច​ក្នុង​ការ​កាត់ឈ្វៀ​ល​ដី​ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេល​នេះ តាម​ការស្នើរ​សុំ​របស់​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​។​

​លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចុះ​កំណត់ និង​ដាក់​ព្រំ​ឲ្យបាន​ច្បាស់លាស់ និង​សហការ​ជាមួយ​ក្រុម​ការងារ​ដើម្បី​ងាយស្រួល​ក្នុង​ការចុះវាស់វែង​។ បន្ថែម​ពី​នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​រវាង​គ្នា​និង​គ្នា ដែល​មាន​ព្រំ​ដី​ជាប់​គ្នា ដើម្បី​កុំឲ្យ​មាន​បញ្ហា​ក្នុង​ការវាស់វែង ពោល​ព្រំដី​មាន​បញ្ហា គឺ​ក្រុមការងារ​មិន​អាច​វាស់វែង ជូន​បងប្អូន​បាន​ឡើយ​។​

​លោកស្រី ស៊ឹម ចរិយា តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល បាន​ថ្លែង​នូវ​ការ​ត្រេកអរ​យ៉ាង​ក្រៃលែង​ដែល​សម្តេច​តេជោ នាយករដ្ឋមន្ត្រី សម្រេច​កាត់​ឈ្វាល​ដី​ចេញពី​ការគ្រប់គ្រង​របស់​រដ្ឋ និង​ចេញ​បណ្ណ​កម្ម​សិទ្ធ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​ភូមិ​ភារកិច្ច ក៏​សូម​គោរព​ថ្លែង​អំណរ​អរគុណ​ដល់​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​ផ្ទាល់ ឲ្យទទួល​បាន​សិទ្ធ​កាន់កាប់​ប្រើប្រាស់​លើ​ដីធ្លី​អាស្រ័យ​ផល​ស្របច្បាប់​។​

​ពិសេស​សូម​ថ្លែងអំណរគុណ ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូរ​ពី​ជីវភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ហើយ​សូម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស ឈាន​ទៅ​រក​សុខ​សន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ​៕
​លី សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.