ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសា​រន្ទះបាញ់ បណ្តាល​ឱ្យ​របើក​ដំបូល​ផ្ទះ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់ ពី​កាកបាទក្រហមកម្ពុជា​

​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសា​រន្ទះបាញ់ បណ្តាល​ឱ្យ​របើក​ដំបូល​ផ្ទះ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់ ពី​កាកបាទក្រហមកម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ បាន​ដឹកនាំ​ក្រុមការងារ​ស្រុក អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក ក្រុម​ការងារ​ឃុំ​រស្មី នាំយក​អំណោយ​សង្គ្រោះ​បន្តា​ន់​របស់​កាកបាទក្រហម​កម្ពុជា ប្រគល់ជូន​ប្រជាពលរដ្ឋ​១​គ្រួសារ រស់នៅ​ភូមិ​ដំណាក់​ចិន ឃុំ​រក្សា ដែល​រងគ្រោះ​ដោយសារ​រន្ទះបាញ់​ដំបូល​ផ្ទះ​បណ្តាលឱ្យ​រង​ការខូចខាត​មួយចំនួន​។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក ហោ ប៊ុនហួរ បាន​ចូលរួម​សោកស្តាយ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ ចំពោះ​ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះបាញ់​បណ្តាលឱ្យ​ខូចខាត​ដំបូលផ្ទះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​មិន​បណ្តាល​ឱ្យ​សមាជិក​គ្រួសា​រណា​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

​លោក ហោ ប៊ុនហួរ ក៏​បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក គីម រិទ្ធី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះវិហារ ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​តែង​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជា​ពលរ​រដ្ឋ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ​។​

​ជាក់ស្តែង​ថ្ងៃនេះ​បន្ទាប់ពី​ទទួល​ដំណឹង​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​រន្ទះបាញ់​បណ្តាលឱ្យ​ខូចខាត​ដំបូលផ្ទះ កាកបាទក្រហមកម្ពុជា​បាន​នាំ​អំណោយ​សង្គ្រោះបន្ទាន់​យកមក​ប្រគល់ជូន​ភ្លាមៗ ដែល​មាន​ថវិកា ២៧០,០០០​រៀល អង្ករ​១​បេ មី​១​កេស ទឹក​សុ​ី​អុីវ​១​យួរ និង​សម្ភារ​មួយចំនួនទៀត​។​

​លោក​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ហេតុការណ៍​មាន​ករណី​គ្រោះ​ធម្មជាតិ​កើតឡើង និង​ត្រូវ​រក្សា​អនាម័យ​ក្នុង​គ្រួសារ​ដោយ​ត្រូវ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ​៕​ លី សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.