ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បដិសេធ​ចំពោះ​ការ​រ​ចុះផ្សាយ​ព័ត៌មាន​ថា អភិបាលរង​ខេត្ត មិន​តប​តាម​ការស្នើសុំ​របស់​ពល​រដ្ឋ​១២​គ្រួសារ បែរ​ជា​សម្រេច​ឱ្យ​បិទ​ផ្លូវ​ទៅ​វិញ​

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បដិសេធ​ចំពោះ​ការ​រ​ចុះផ្សាយ​ព័ត៌មាន​ថា អភិបាលរង​ខេត្ត មិន​តប​តាម​ការស្នើសុំ​របស់​ពល​រដ្ឋ​១២​គ្រួសារ បែរ​ជា​សម្រេច​ឱ្យ​បិទ​ផ្លូវ​ទៅ​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បដិសេធ​ចំពោះ​ព័ត៌មាន​មិន​ពិត ដែល​មាន​លក្ខណៈ​មូល​បង្កាច់ ហើយ​បាន​ប៉ះពាល់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ របស់​សារព័ត៌មាន FiX News ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដែលមាន​ខ្លឹមសារ​ថា «​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ពោធិ៍សាត់ មិន​តប តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​១២​គ្រួសារ បែរ​ជា​សម្រេច​ឱ្យ​បិទ​ផ្លូវ​ទៅ​វិញ​»​​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ លើក​ឡើង​ចំនួន​៤​ចំណុច រួមមាន​៖

​ទី​១៖ ទីតាំង​ដី​ដែល លោក ដួង គឹម​ស៊ុន តំណាងឱ្យ​ប្រជាពលរដ្ឋ ចំនួន​១២​គ្រួសារ នៅ​ភូមិពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ស្នើសុំ​បើក​ជា​ផ្លូវ​សាធារណៈ​មាន​ទទឹង ៤​ម៉ែត្រ និង​បណ្ដោយ ១៥​ម៉ែត្រ នោះ តាម​ការសិក្សា​ស្រាវជ្រាវ របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ បានបញ្ជាក់​ថា ទីតាំង​ដី​ស្នើសុំ​នេះ មិនមែន​ជា​ផ្លូវ​សាធារណៈ​ទេ​។​

​ទី​២៖ ទីតាំង​នេះ​លោកស្រី សឿន កុសល​នារី បាន​សង់ផ្ទះ ដើម្បី​រស់​នៅ​តាំងពី​ឆ្នាំ​១៩៨៣ មកម្ល៉េះ​។​

​ទី​៣៖ កន្លងមក ដោយ​មាន​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ ចំនួន​១២​គ្រួសារ ដែល​មាន​លោក ដួង គឹម​ស៊ុន ជា តំណាង​នោះ អាជ្ញាធរ​តែងតែ​ខិតខំ​យកចិត្តទុកដាក់​សម្រប​សម្រួល​ឱ្យ​លោកស្រី សឿន កុសល​នារី បរិច្ចាក​ដី របស់ខ្លួន ដើម្បី​ធ្វើ​ជា​ផ្លូវ​ច្រក ប៉ុន្តែ​លោកស្រី សឿន កុសល​នារី អះអាង​ថា​ប្រជាពលរដ្ឋ ទាំង​១២​គ្រួសារ មាន​ផ្លូវ ច្រកចេញ​-​ចូល​ហើយ លោកស្រី សឿន កុសល​នារី មិន​បាន​បិទ​ផ្លូវ​សាធារណៈ ដូច​ការចោទប្រកាន់​នោះ​ទេ​។​

​និង​ទី​៤៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ សូម​ធ្វើ​ការបដិសេធ ចំពោះ​ព័ត៌មាន​មិន​ពិត ដែល​មាន​លក្ខណៈ​មូល​បង្កាច់ ហើយ​បាន​ប៉ះពាល់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា សំណូមពរ ក៏ដូចជា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទូទៅ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.