ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក​បណ្ឌិត ម៉ៅ ធនិន ៖ ការចាត់តាំង ឬ​ការតែងតាំង​មន្ត្រី ត្រូវ​ពិនិត្យ និង​វាយតម្លៃ​លើ​សមត្ថភាព ចរិក​ការងារ និង​ក្រមសីលធម៌​ជា​ការចាំបាច់

​លោក​បណ្ឌិត ម៉ៅ ធនិន ៖ ការចាត់តាំង ឬ​ការតែងតាំង​មន្ត្រី ត្រូវ​ពិនិត្យ និង​វាយតម្លៃ​លើ​សមត្ថភាព ចរិក​ការងារ និង​ក្រមសីលធម៌​ជា​ការចាំបាច់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ក្នុង​យន្តការ​នៃ​ការចាត់តាំង និង​តែងតាំង​មន្ត្រី គឺ​ត្រូវ​ពិនិត្យ​បច្ច័យ និង​ជ្រើសរើស​យក​មន្ត្រី​ដែល​មាន​សមត្ថភាព មាន​ចរិក​ការងារ​ច្បាស់លាស់​ក្នុង​ការដឹកនាំ និង​ប្រកបទៅដោយ​ក្រមសីលធម៌​ក្នុង​ការដឹកនាំ​។​

​លោក​ថា «​ប្រសិន​បើ​កន្លែង​មួយ អង្គភាព​មួយ មាន​ថ្នាក់ដឹកនាំ​ដែល​ពោ​ពេញ​ទៅ​ដោយ​សមត្ថភាព ចរិក​ការងារ​ច្បាស់លាស់ និង​មាន​ក្រមសីលធម៌​ច្បាស់លាស់ គឺ​កន្លែង​នោះ ឬ​អង្គភាព​នោះ នឹង​ទទួលបាន​ប្រសិទ្ធិភាព​ការងារ ខ្ពស់​»​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​មន្ត្រី​រាជការ​សាលាខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​សាលាខេត្ត​កំពត ដោយ​មាន​ការចូលរួម​ជា​អធិបតី​ផងដែរ​ពី​លោក​បណ្ឌិត​សាស្ត្រាចារ្យ ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​។​

​លោក​អភិបាលខេត្ត បាន​បន្តថា «​គ្រប់​ការងារ​ដែល​មាន​ការចាត់តាំង​ក្នុង​អណត្តិ របស់​លោក​ផ្ទាល់ គឺ​ផ្តោត​សំខាន់​ទៅលើ​អ្នក​ដែល​មាន​សមត្ថភាព ហើយ​អ្នក​មាន​សមត្ថភាព គឺ​ត្រូវតែ​ទទួលបាន​ការតែងតាំង និង​ផ្តល់​តួនាទី​ជូន ដើម្បី​ចូលរួម​ក្នុង​ការដឹកនាំ​។ ប្រសិនបើ​អ្នក​ដែល​មាន​លទ្ធភាព តែ​ពុំ​មាន​សមត្ថភាព គឺ​មិន​អាច​ទទួលបាន​នូវ​ការចាត់តាំង ដែល​ជា​អំណាច​រដ្ឋ និង​អំណាច​បក្ស​បាន​ដាច់ខាត និយាយ​ជា​រួម​គឺ​មិន​អាច​យក​លុយ​មក​ទិញ តួនាទី​បាន​នោះទេ​»​។​

​គួរបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​កំពត បានតែងតាំង សម្រួល និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​កំពត ចំនួន ២៥​រូប ក្នុងនោះ ស្រី​៥​រូប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.