ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី វង សូ​ត​៖ មុខតំណែង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សង្គមកិច្ច ដែល​បាន​តែងតាំង​នាពេលនេះ សុទ្ធតែ​ជា​អ្នក​បន្តវេន និង​ជា​កម្លាំងចលករ​វ័យក្មេង

រដ្ឋមន្ត្រី វង សូ​ត​៖ មុខតំណែង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សង្គមកិច្ច ដែល​បាន​តែងតាំង​នាពេលនេះ សុទ្ធតែ​ជា​អ្នក​បន្តវេន និង​ជា​កម្លាំងចលករ​វ័យក្មេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានប្រកាស​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​លើកឡើង​ថា ការប្រកាស​ចូល​កាន់​មុខតំណែង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នាពេលនេះ សុទ្ធតែ​ជា​អ្នក​បន្តវេន និង​ជា​កម្លាំងចលករ​វ័យក្មេង​។ ជាមួយគ្នា​នោះ ក្រសួង​សង្គមកិច្ច ត្រូវ​ប្រឈម​មុខ​រ៉ាប់រង នូវ​ទំនួល​ខុស​ត្រូវ​កាន់តែ​ខ្ពស់​ជាង​មុន​ដែរ​។​

​ការប្រកាស​តែងតាំង ក្នុង​រចនាសម្ព័ន្ធ​របស់​ក្រសួង​នៅថ្ងៃនេះ គឺជា​ការ​ស្តែង​ចេញ​ពី​ភាពជោគជ័យ និង​បោះជំហាន​ទៅ​មុខ​មួយ​ដំណាក់កាល​ទៀត នៃ​ក្រសួង​សង្គមកិច្ច ក៏ដូចជា​វិស័យ​សង្គមកិច្ច និង​ក៏​ជា​ឧត្តម​ប្រយោជន៍​របស់ បណ្តា្ក​ក្រុម​ជន​គោលដៅ ។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា បើ​ទោះ​យ៉ាងណា មិនមែន​យក​តំណែង​ជា​សំខាន់​ទេ ប៉ុន្តែ​គឺ​យក​ប្រសិទ្ធភាព និង​ទំនួល​ខុស​ត្រូវ​តួនាទី​ភារកិច្ច​ការងារ​របស់​ខ្លួន និង​ស្ថាប័ន​នី​មួយៗ​ជា​កត្តា​សំខាន់​។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា បណ្តា​ស្ថាប័ន និង​មន្ត្រី​ទាំងអស់​ចង​ចាំ​ថា តទៅ​នេះ​យើង​មាន​ទំនួល​ខុស​ត្រូវ​កាន់តែ​ខ្ពស់ កាន់តែ​ទូលំទូលាយ សំដៅ​បង្កើន​ប្រសិទ្ធភាព​ផ្តល់​សេវាកម្ម​ជូន​បណ្តាជន​គោលដៅ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឱ្យ​ពួកគាត់​កាន់តែ​ងាយ​ទទួលបាន​សេវា​ផលប្រយោជន៍ និង​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី ឆ្លើយតប​ទៅ​នឹង​ក្តីរំពឹង និង​ទំនុកចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការបម្រើ​ដល់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.