ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ ឆ្នាំ​២០២៣

លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ នៅ​សាលាខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ ឆ្នាំ​២០២៣ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន និង​ផ្តល់​សេ​វ៉ា​សាធារណៈ​នានា ជូន​ដល់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​  បាន​មានប្រសាសន៍​លើកឡើងថា​៖ ការអនុវត្ត​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការអភិវឌ្ឍន៍​ជាក់ស្តែង​នៅ​មូលដ្ឋាន​ដោយ​ផ្ទាល់ ដូច្នេះ​មន្ត្រី​ជំនាញ​ទាំងអស់ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែង​យល់​ឲ្យបាន​ម្មត់ចត់ ដើម្បីអោយ​ការប្រើប្រាស់​ថវិកា គម្រោង​មូល​នីធិ​នេះ ចំ​គោលដៅ និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ឈរ​លើ​គោលនយោបាយ​សេដ្ឋកិច្ច ទីផ្សា​សេរី និង​សមធម៌​សង្គម ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង​/​ស្រុក ក្រុមប្រឹក្សាឃុំ​/​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការពង្រឹង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អ​ទ្វេ​ឡើង ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​គតិបណ្ឌិត ។​

​លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ក្នុង​ការចូលរួម​គាំទ្រ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​បាន​ចូលរួម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា​សាធារណៈ​បាន​ល្អប្រសើ និង​បាន​កសាង​សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង ដែល​ជា​ការរួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីកចម្រើន​ ។ ​​សេន តរ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.