ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

មិន​ធម្មតា​ទេ​លោក​ម្ចាស់ ចោ​លួច​ទៅ​កាច់​ពោត​ក្នុង​ចំការ​អ្នកដទៃ​នៅ​ប្រើ​ម៉ូតូ​កង់​បី​ដឹក ទីបំផុត​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន​

មិន​ធម្មតា​ទេ​លោក​ម្ចាស់  ចោ​លួច​ទៅ​កាច់​ពោត​ក្នុង​ចំការ​អ្នកដទៃ​នៅ​ប្រើ​ម៉ូតូ​កង់​បី​ដឹក ទីបំផុត​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ស្រុក​ភ្នំព្រឹក​-​ខេត្ត​បាត់ដំបង ៖ នៅ​ចំណុច ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ពុធ ១៥ រោច​កើត ខែ​ទុតិយាសាធ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ទី​១៦​ខែ សីហា ឆ្នាំ ២០ ២៣ វេលា​ម៉ោង​ប្រមាណ​១២​និង ៣០​នាទី មាន​ករណី​លួច​(​កាច់​ពោត​) កើតឡើង​០១​លើ ក បង្កឡើង​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​លួច កាច់​ពោត របស់​ជនរងគ្រោះ​ឈ្មោះ ម៉ូ​វ សុផាត ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បណ្តាល​ឱ្យ​បាត់​ពោត នៅ​ក្នុង​ចំការ​អស់​ប្រមាណ ០២ រ៉ៃ​ដី ។​

​នៅក្រោយពេល​ដែល​ដឹង​ថា បាត់ ជនរងគ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​ស្រុក ហើយ​ផ្តើម​ពី​បញ្ហា​នេះ លោក​អធិការនគរបាល​ស្រុក វរសេនីយ៍ទោ ហេង បារាំង បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ធ្វើការ​ស្រាវជ្រាវ ដោយ​អនុត្ត​តាម​យោបល់​ដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​លោក​ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរ បាល​ព្រហ្មទ័ណ្ឌ រួម​ជាមួយ​ជនរងគ្រោះ​ផង បាន​ស្វែង​ង​រក​អ្នក​លួច​នេះ រហូតដល់​វេលា​ថ្ងៃ​ដដែល ។ សមត្ថកិច្ច​បាន​ប្រទះឃើញ​ម៉ូតូ​កង់​បី​ម៉ាក​វេវពណ៌​ខៀវ​ចំនួន ០១ គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1E-9177 មាន​ដឹក​ផ្លែ​ពោត​ចំនួន ០២ កំណាត់​កា​រ៉ុង​(440​ផ្លែ​) នៅក្នុង​ដី​ចំការ​របស់​ជនរងគ្រោះ សមត្ថកិច្ច​បាន​យក​មក​រក្សាទុក នៅ​កន្លែង​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន ។ រហូត​ដល់​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ​២០២៣ វេលោ​ម៉ោង ១៣ និង ៣០ នាទី បាន​ស្វែងរក​ម្ចាស់​ម៉ូតូ​នេះ​ឃើញ និង​នាំ​ខ្លួន​មក​ធ្វើ​ការសាកសួរ គឺ ឈ្មោះ ឡុង កុម្ភះ ហៅ​ខែ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ និង​ឈ្មោះ ជឿន ឌឿ​ន ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ​កម្មករ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​ពេល​ធ្វើ​ការសាកសួរ​ពួក​គាត់​ឆ្លើយ​សារភាពថា ពិតជា​បាន​ប្រើប្រាស់​ម៉ូតូ​កង់​បី​នេះ​ទៅ​លួច​បេះ​ផ្លែ​ពោត​គេ​នៅ​ក្នុង​ចំការ ប៉ុន្តែ​ពេល​កំពុង​បេះ បាន​មួយ​ចំនួន​ហើយ​នោះ ម្ចាស់​គេ​ដឹង ក៏​នាំគ្នា​រត់​ចោល​ម៉ូតូ​តែ​ម្តង​។

​ពេល​នេះ​នគរបាល​ស្រុក​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​មក​កាន់​ការិយាល័យ​ជំនាញ​អនុវត្ត​តាមផ្លូ​វ​ច្បាប់ ៕
​ដោយ ទៀវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.