ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្តូរ​ពី​ទីតាំង​ចាស់​ខ្វះ​ភាពកក់ក្តៅ មក​នៅ​ទីតាំង​ថ្មី​ដោយ​ក្តី​រីករាយ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សាលាក្រុង​ភ្នំពេញ​

ប្តូរ​ពី​ទីតាំង​ចាស់​ខ្វះ​ភាពកក់ក្តៅ មក​នៅ​ទីតាំង​ថ្មី​ដោយ​ក្តី​រីករាយ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សាលាក្រុង​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៖​បើ​យើង​ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ឆ្ពោះ​ពី​កើត​ទៅ​លិច កាត់​តាម​សង្កាត់​ព្រែក​ព្នៅ សំរោង ពញា​ពន់​តាម​ផ្លូវ​លេខ​១៥១ ឆ្ពោះ​ទៅ​ភ្នំ​បា​សិដ្ឋ ឃើញថា​មាន​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ ម្តុំ​បឹង​តា​មោក តាំង​ទីលំនៅ​លើ​ចំណី​ចិញ្ចើម​និង​នៅក្នុង​ទឹក វា​ងាយ​នឹង​បាក់​រលំ​និង ប៉ះពាល់​ដល់​អាយុជីវិត ពេល​ណា​មាន​ភ្លៀងខ្យល់​កន្លះ​។​និង​មាន​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​គំរោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​!

​ដោយ​មើលឃើញ​ថា​ការរស់នៅ​របស់​បងប្អូន​មិន​រៀបរយ មាន​ភាព​មិន​សមរម្យ​ដូចខាងក្រោម​៖
១.​ភាព​មិន​រៀបរយ​តាម​ដងផ្លូវ​បង្កអោយមាន​អសន្តិសុខ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​សាធារណៈ​មក​លើ​បងប្អូន មាន​កូនចៅ កុមារា​កុមារី​រត់​លេង​លើ​ដងផ្លូវ​
២.​ការរស់នៅ​ពិបាក​ក្នុង​ភាព​អនាម័យ​
៣.​ការរស់នៅ​លើ​(​ដី​សា​ធារ​ណះ​របស់​រដ្ឋ​)
៤.​មិន​មាន​ភាពស្របច្បាប់​ក្នុង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​ឬ​ប័ណ្ណគ្រួសារ​និង​ប័ណ្ណកម្មសិទ្ធិ​ជូន​បាន​។​
៥.​ផ្ទះ​ខ្លះ​មាន​សភាព​ទ្រុដ​ទ្រោម ជើង​សសរ​ត្រាំ​ទឹក ជើង​សសរ​វៀច ជា​ពិសេស​មាន​ផ្ទះ​ខ្លះ​អាច​នឹង​បាក់​រលំ​ចូល​ផ្ទៃ​បឹង​ក៏មាន​

​កត្តា​ខាងលើ​នេះ​ហើយ បាន​ជា​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ឃួ​ង ស្រេង​លោក​បាន​សុំ​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​បាន​ទិញ​ដី​មួយ​កន្លែង​មិន​ឆ្ងាយ​ពី​ទីនេះ ស្ថិត​តាមផ្លូវ​១៥១ នេះ​ដដែល​ដោយ​ផ្តល់​ជា​ដី​ឡូតិ៍ ៤,៥ ម៉ែត្រ x ១៨ ម៉ែត្រ មាន​ផ្លូវ ១០ ម៉ែត្រ ,​មាន​លូ ទឹក ភ្លើង និង​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​។​និង​រៀបចំ​ឯកសារ​ផ្សេងៗ​ទៀត​ជូន​ប្រជាពលរដ្ឋ​។​
​ដោយ​បាន​មើលឃើញ​ក្នុងការ​ដោះ​តាម​គោល​នយោបាយ​ល្អ ក៏មាន បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ស្មគ្រ័ចិត្ត​រុះរើ​ផ្ទះ​ប្តូរ​ទីតាំង មក​រស់នៅ​តាម​ការគិត​គូរ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​គោរព​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នឹង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ មានចិត្ត​សប្បាយ​រីករាយ​ជាខ្លាំង ដោយ​រស់នៅ​គ្មាន​ភាពភ័យខ្លាច និង​ងាយស្រួល​ក្នុងការ​រកទ​ទូល​ទាន​«​បើ​ព្រៀបធៀប​»​ទៅនឹង​ទីតាំង​ចាស់​ដែល​ពួក​គាត់​រស់នៅ​កន្លងមក​។​ទោះ​បី​ពួក​គាត់​ធ្លាប់​រស់នៅ​ទីតាំង​ខាងលើ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​រួច​ទៅ​ហើយ​ក្តី ជា​ពិសេស​មាន​បងប្អូន​ខ្លះ​មាន​ដីធ្លី​ធំៗ​រស់នៅ​ជិត​៣០​ឆ្នាំកន្លងមក​។​

​នេះ​ជា​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន នៅ​ក្នុង​លំនៅ​ឋាន​ក្នុង​តំបន់ ដែល​អាជ្ញាធរ​រៀ​ចំជូន​ក្នុង​ពេល​នោះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​លោក ធឹ​ម សំអាន អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក​ប្រធាន​ការិយាលយ័​ភូមិបាល​ដែនដី​ខណ្ឌ ស៊ូ ស៊ី​វុត្ថា និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ពួកគាត់​។

​បងប្អូន​ក៌​សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត សូម​ចូលរួម​ទទួល​យក​គោលនយោបាយ​ដោះស្រាយ​ដ៏​ល្អ​នេះ ដើម្បី​ការរស់នៅ​មាន​ភាពប្រសើ​រ​ជាង​បច្ចុប្បន្ន នៅ​ទីតាំង​ចាស់ ដើម្បី​អោយ​រាជរដ្ឋាភិបាល មាន​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.