ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឱ្យ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ តាម​ចាប់ខ្លួន​អ្នកទោស​ជនជាតិ​ចិន និង​ក្រុម​ខ្មាន់កាំភ្លើង

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឱ្យ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ តាម​ចាប់ខ្លួន​អ្នកទោស​ជនជាតិ​ចិន និង​ក្រុម​ខ្មាន់កាំភ្លើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​បញ្ជា​ឱ្យ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ កម្លាំង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​គ្រប់​បណ្តា​ស្នងការដ្ឋាន​គ​របាល​រាជធានី​-​ខេត្ត​ទាំងអស់ ពិសេស​ខេត្ត​ជាប់​ព្រំដែន បើក​ប្រតិបត្តិការ​ស្វែងរក​ចាប់ខ្លួន​អ្នកទោស​គ្រឿងញៀន​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​រំដោះ នៅ​ក្រុង​សៀមរាប ពេល​មន្ដ្រី​ពន្ធនាគារ​បញ្ជូនទៅ​ពេទ្យ​ធ្មេញ​។

​ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មេក្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន ដែល​កំពុង​រត់​គេច​ខ្លួន​នេះ ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ ហើយ​តុលាការ​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ព្រៃ​ស តែ​ក៏​ត្រូវ​ប្តូរ​ទៅ​ដាក់​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប​វិញ​។​

​សូមជម្រាបថា ខ្មាន់កាំភ្លើង​មួយក្រុម​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​មាន​ត​កាណុង បាន​សម្រុកចូល​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ដែល​មន្ដ្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ពេទ្យធ្មេញ​មួយកន្លែង​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣​នេះ ចំណុច​គ្លី​និច​ធ្មេញ​ជុំ​ចិន្តា ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ពិរុទ្ធជន​ឈ្មោះ Chen hsin han អាយុ​៤៥​ឆ្នាំ​ជនជាតិ​ចិន ជាប់ទោស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដែល​ចំនួន​ទោស​៥២​ឆ្នាំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.