ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

​ស្នងការ​ខេត្ត​ឧត្តរមានជ័យបាន​ដាក់​បទបញ្ជា​ទៅ​អធិការ​ក្រុង​ស្រុក​ចូលរួម​ផ្សព្វផ្សាយ​ដាក់​បំរាម​ដល់​ទីតាំង​ផ្ទះ​ជួល​នឹង​ភោជនីយដ្ធាន ហាម​យក​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ធ្វើការ នឹង​ការជួញដូរ​ផ្លូវភេទ​ខុសច្បាប់​

​ស្នងការ​ខេត្ត​ឧត្តរមានជ័យបាន​ដាក់​បទបញ្ជា​ទៅ​អធិការ​ក្រុង​ស្រុក​ចូលរួម​ផ្សព្វផ្សាយ​ដាក់​បំរាម​ដល់​ទីតាំង​ផ្ទះ​ជួល​នឹង​ភោជនីយដ្ធាន ហាម​យក​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ធ្វើការ នឹង​ការជួញដូរ​ផ្លូវភេទ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ឧត្តរមានជ័យ​) ឯកឧត្តម ហួ​ត​ សុធី​ ​ស្នងការ​ខេត្ត​ឧត្តរមានជ័យបាន​ដាក់បទបញ្ជា​ផ្ទាល់​ទៅ​ដល់​អធិការ​ក្រុង​ស្រុក​ទាំង​៥​ឲ្យ​ចុះ​ផ្សព្វផ្សាយ​នឹង​សហការ​ជាមួយ​ម្ចាស់ ហាង ភោជនីយដ្ធាន ផ្ទះសំណាក់ បន្ទប់​ជួល ខារ៉ាអូខេ ទីតាំង​សិប្បកម្ម ហើយ​បិទ​បំរាម​បទបញ្ជាផ្ទៃក្នុង ហាម​ដាច់ខាត រាល់​ការ យក​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​មក​ចូល​បំរើ​ការងារ ការជួញដូរ​មនុស្ស​លើ​ស្ត្រី​និង​កុមារ ជាពិសេស ទប់​រាល់​ការជួញដូរ​គ្រឿងញៀន​។ ឯកឧត្តម មានប្រសាសន៍ដូចនេះក្នុង ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​បំពាក់​ឋានន្តរស័ក្ត​ដល់​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តឧ​ត្ត​រ​មានជ័យ ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅក្នុង​បរិវេណ​អធិការ​ស្រុក​ចុងកាល់​ នា​រសៀល ថ្ងៃទី ទី​១៦​ ខែ​សីហា ​ឆ្នាំ​២០២៣ នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​មន្ត្រីនគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០២៣​នេះ​ដែរ​ឯកឧត្ដម ឧត្តមសេនីយ៍ទោហួ​ត​សុធី​ស្នងការ​នគរបាល​ខេត្តឧ​ត្ត​រ​មានជ័យ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេត​សាវឿ​ន​អគ្គស្នងការន​គរបាល​ជាតិ បាន​លើកឡើង​ថា ក្រោយពី​បាន​ទទួល​តួ​នា​ភារកិច្ច​ក្នុង​ថ្ងៃនេះ​ហើយ​ទៅ​ថ្ងៃមុខ មន្ត្រីនគរបាល​គ្រប់​រូប​នៅ​តែ​កាន់​ជំហរ​ខិតខំ​ប្រឹងប្រែង​បន្ត​ការងារ​នៅក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ជា​ប្រចាំ​ពិសេស​ត្រូវ​តែ​ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​អនុវត្ត​ថែរក្សា​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរដ្ធ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាង​នេះ​ទៅ​ទៀត​ចូលរួម​ធ្វើ​វេទិការ​ផ្សព្វផ្សាយ​តាម​សាលារៀន​អប់រំ​ណែនាំ​ប្រជា​ពលរដ្ធ​ក្នុង​ការធ្វើ​ចរាច​រណ៏តាម​ដងផ្លូវ​នៅ​ពេល​បើកបរ​ម៉ូតូ​ឲ្យ​ពាក់មួក​សុវត្ថិភាព បើ​អ្នកបើកបរ​រថយន្ត​សូម​ឲ្យ​ពាក់​ខ្សែក្រវ៉ាត់​ដើម្បី​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ជា​យក្ស​ថា​ហេតុ​។​

​ឯកឧត្តម​ស្នងការ​ខេត្ត​ក៏​បាន​លើកឡើង​បន្ថែមថា ក្នុងនាម​ជា​មន្ត្រី​នគរបាល​ជាតិ​ត្រូវ​គោរព​នូវ​វិន័យ​ច្បាប់​របស់​កងកម្លាំង​នគរបាល​ជាតិ​លេខ​០០៦ ជាប់​ជាប្រចាំ ជាង​នេះ​ទៅ​ត្រូវ ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ធ្វើយ៉ាងណា​យកចិត្តទុកដាក់ លើ​ឧទាហរណ៍​ខាង​បច្ចេកវិទ្យា​ស្មា​ត​ហ្វូន​ដើម្បី​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​ដែល​កើតមានឡើង​រាយណ៏​ការជូនថ្នា​ក់​លើ​ជា​បន្តបន្ទាប់​។​ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ដែរ​ឯកឧត្តម​ស្នងការ​ក៏​បាន​ណែនាំ​នឹង​ប្រាប់​នូវ​គន្លឹះ​សំខាន់ៗ​ហើយ​ដាក់​បទបញ្ជា​ផ្ទាល់​ទៅ​លោក​អធិការ​ក្រុង ស្រុក​ទាំង​៥​ចំណុះ​ឲ្យ​ស្នងការ​ខេត្ត​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​បិទ​នូវ​បំរាម​ហាមឃាត់​តាម​អាហា​រដ្ធា​ន ផ្ទះសំណាក់ ផ្ទះជួល បន្ទប់​ខារ៉ាអូខេ​ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​សហការ​ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ​មានដូចជា​។​

​ទី​១/​ការយក​កុមារ​ឲ្យចូល​ធ្វើកា​រងារ​អាយុ​ក្រោម​អាយុ​១៨​ឆ្នាំ​។​ទី​២/​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រីភេទ​និង​ពលកម្ម​លើ​កុមារ​។​ទី​៣/​ការប្រើប្រាស់​រូបភាព​អាភាស​មិនល្អ​ប៉ះពាល់​ដល់​សង្គម​។​ទី​៤/​ការប្រើប្រាស់​គ្រឿងញៀន​និង​ចរាចរណ៏​ជួញដូរ​ថ្នាំញៀន​ហើយ​និង​ហាមឃាត់​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​។​ទី​៥/​ទប់ស្កាត់​ការប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​លើ​ស្ត្រី​និង​កុមារ​ជាដើម​។​ល​។​

​គួររំលឹកថា អ្វី​ដែល​ចម្លែក​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៏បំផុត​ទៀត​នោះ នៅ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរ​មានជ័យ​ក៏​ដូច​ជាតាម​បណ្តាល​អធិការ​ក្រុង​ស្រុក​ទាំង​៥​បូក​រួម​ទាំង​ទីបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​ទាំង​២ ឯកឧត្តម​ស្នងការ​តែងតែ​ង​អប់រំ​ណែនាំ​ដល់​មន្ត្រីនគរបាល​ជាតិ​គ្រប់​រូប​នៅ​ពេល​ច្រៀង​បទ​គោរព​ទង់ជាតិ ចប់​រួចហើយ​តែងតែ​ឲ្យ​មន្ត្រីនគរបាល​ច្រៀង​បទ​ពង្សាវតា​ខ្មែរ រៀង​រាល់​ពេល​នឹង​គ្រប់​កម្មវិធី​ជា​និច្ច​ផងដែរ ។​

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.