ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានប្រគល់​-​ទទួល​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង នៅ​ក្រុង​ស្វាយរៀង

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានប្រគល់​-​ទទួល​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង នៅ​ក្រុង​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ប្រគល់​-​ទទួល​ទីលាន​ទុកដាក់​សំរាម​សំណល់​រឹង នៅ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ជាង ១​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ជាង​៤​ហិកតា និង​បាន​ប្រគល់​រថយន្ត ម៉ូតូ​រុឺម៉ក សម្រាប់​ដឹក​សំរាម​។​

​ពិធី​នេះ​មាន​ការចូលរួម ពី​ឯកឧត្តម សេង សីលា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម​អភិបាលខេត្ត និង​លោក​លោកស្រី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ផង​ដែរ​។​

​ឯកឧត្តម សេង សីលា បាន​ថ្លែងថា​: ការបង្កើត​ឲ្យមាន​ទីលា​ន​ទុកដាក់​សំរាម​ត្រឹមត្រូវ ជួយ​ឱ្យ​មូលដ្ឋាន​មាន​សោភ័ណភាព​ល្អ បរិស្ថាន​ល្អ​និង​បញ្ជៀ​សការ​ចោល​សំរាម ពាសវាល​ពាសកាល ហើយ​ចាប់ពី​ពេលនេះ​តទៅ សូម​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​អ្នក​ប្រមូល​សំរាម​យក​ទៅ​ចាក់​នៅ​ទីលាន​ដែលមាន​សុវត្ថិភាព​។​

​ឯកឧត្តម សេង សីលា បាន​បន្តថា​: ដើម្បី​ឲ្យ​ការទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​ជាមួយ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ការផ្ដល់​សេវា​ដល់​ក្រុមហ៊ុន ដើម្បី​មាន​លទ្ធភាព​ក្នុង​ការប្រមូល​សំរាម​ផងដែរ​។ ហើយ​ទីលាន​នេះ​ក៏​បាន​បង្កើត​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​មួយចំនួន​ទៀត​ព្រោះ​ត្រូវការ​បុគ្គលិក ញែក​សំរាម​ប្រមូល​បញ្ចូល​ទៅ​ដាក់​រណ្តៅ​សំរាម​ថែម​ទៀត ដូច្នេះ​មិន​ត្រឹមតែ​ជួយ​អនាម័យ បរិស្ថាន​ក្រុង​បាន​ស្អាត​ទេ ថែម​ទាំង​ជួយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត​ដែរ​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​ទាំងអស់​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​អនាម័យ​បរិស្ថាន​ឲ្យបាន​ស្អាត ជា​ក្រុង​គ្មាន​សំរាម ប្រកប​ដោយ​ពណ៌​បៃតង​ស្រស់បំព្រង ដែល​ជា​ការទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​នានា​មក​កំសាន្ត និង​ស្នាក់នៅ​ប្រកប​ដោយ​ផាសុខភាព​។​

​ក្នុង​ឪ​កាស​នោះ ឯកឧត្តម សៅ សុភាព បាន​ថ្លែងថា​: បញ្ហា​បរិស្ថាន​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​បរិស្ថាន​យកចិត្តទុកដាក់ ហើយ​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​នូវ​គោលនយោបាយ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមាណ​សំរាម​ក្នុង​មួយឆ្នាំៗ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។​

​បន្ថែម​លើស​ពីនេះ​ឯកឧត្តម សៅ សុភាព ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព អនាម័យ សោភ័ណភាព​ទីក្រុង ទីប្រជុំជន បរិស្ថាន​ស្អាត និង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ឲ្យបាន​ត្រឹមត្រូវ កុំ​ដុត​សំរាម​ផ្ដេសផ្ដាស ដែលនាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ការរស់នៅ និង​ជះក្លិន​មិនល្អ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.