ផ្លូវ១៥១ ហៅផ្លូវបាសិដ្ឋ ជាផ្លូវវាងក្រុងមួយដ៏សំខាន់មួយ ដែលស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញបែកចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ឆ្ពោះពីកើតទៅលិច កាត់តាមសង្កាត់ព្រែកព្នៅ សំរោង ពញាពន់ និងសង្កាត់ពន្សាំង ឆ្ពោះទៅផ្លូវ៥២ និងបែកតាមផ្លូវ៤២ កាត់ខណ្ឌកំបូល ឆ្ពោះទៅផ្លូវជាតិលេខ៤។ ផ្លូវនេះ បច្ចុប្បន្នជាក់ស្តែងជាផ្លូវបេតុងទំហំ១៤ ម ប៉ុន្តែរាជរដ្ឋាភិបាលបានរក្សាទុកចំណីគំរោងពង្រីក ៥០ ម ជាផ្លូវយុទ្ធសាស្ត្ររំដោះចរាចរធន់ធ្ងន់ មិនអោយឆ្លងកាត់ក្រុង ឆ្ពោះទៅផ្លូវល្បឿនលឿននិងផ្លូវជាតិលេខ៤។
ដោយឡែក បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនដែលភាគច្រើនបានលក់លំឋានខ្លួនពីកន្លែងផ្សេង ហើយមកតាំងទីលំនៅលើចំណីផ្លូវដែលគ្រោងនឹងពង្រីកពេលអនាគត ហើយទាមទារកម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរ ។ ដោយមើលឃើញថាការរស់នៅរបស់បងប្អូនចំនួន ១០៨ ខ្នងផ្ទះមិនរៀបរយនេះមានភាពមិនសមរម្យដូចខាងក្រោម៖
១.ភាពមិនរៀបរយតាមដងផ្លូវបង្កអោយមានអសន្តិសុខផ្នែកចរាចរសាធារណៈ
២.ការរស់នៅមិនមានអនាម័យទាល់តែសោះ
៣.ការទន្ទ្រានដីចូលដីកម្មសិទ្ធិអ្នកដទៃដែលនៅពីក្រោយការតាំងទីលំនៅរបស់ពួកគាត់ បង្ករអោយមានទំនាស់
៤.ការតាំងទីលំនៅមិនរៀបររយលើចិញ្ជើមផ្លូវសាធារណៈនេះ មិនមានភាពស្របច្បាប់ក្នុងការផ្តល់ប័ណ្ណស្នាក់នៅរឺប័ណ្ណគ្រួសារនិងប័ណ្ណកម្មសិទ្ធិជូនបានឡើយ។
កត្តាខាងលើនេះហើយ បានសាលារាជធានីភ្នំពេញ ដោយគោលនយោបាយរបស់រាជរដ្ឋាភិបាល បានគិតគូរជូនពួកគាត់ដោយបានជាវដីមួយកន្លែងមិនឆ្ងាយពីទីនេះ ស្ថិតតាមផ្លូវ១៥១ នេះដដែល ដោយផ្តល់ជាដីឡូតិ៍ ៤,៥ m x 18 m មានផ្លូវ ១០ m ,មានលូ ទឹក ភ្លើង និងផ្តល់កម្មសិទ្ធិស្របច្បាប់ ។ ដោយយល់ឃើញថា ការទន្ទានយកដីគេមកកាន់កាប់ ហើយទាមទារហួសហេតុតាមការញុះញង់ពីបុគ្គលបក្សប្រឆាំង និងអង្គការ និងសារព័ត៌មានខ្លះ ដែលមាននិន្នាការប្រឆាំង ដែលតែងតែឆ្លៀតយកបងប្អូនជាតួអង្គប្រឆាំង បង្ករចលាចលក្នុងសង្គមសន្តិភាព ។
«ប្រជាពលរដ្ឋជាច្រើននាក់បន្ថែមទៀត រីករាយទទួលយកគោលនយោបាយរបស់អាជ្ញាធរ ហើយស្មគ្រចិត្តរុះរើផ្ទះ ទៅកាន់ទីតាំងថ្មីដែលស្របច្បាប់» នេះជាការលើកឡើងរបស់លោកស្រី ផន ស៊ុម ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី14 ខែសីហា ឆ្នាំ2023 នេះ នៅក្នុងលំនៅឋានក្នុងតំបន់សំណង់មិនរៀបរយ ផ្លូវ151 (ផ្លូវភ្នំបាសិត) ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ លោកស្រី ទទួលស្គាល់ថា ការរស់នៅរបស់គាត់លើដីចំណីផ្លូវនេះ គឺមិនស្របច្បាប់ទេ និងជួបបញ្ហាជាច្រើន ដូចជា ខ្វះអនាម័យ ទឹកបឹងស្អុយ បរិស្ថានមិនស្អាត និងប្រឈមខ្លាំងគ្រោះថ្នាក់ចរាចរណ៍ ពិសេសកូនចៅតូចៗលេងលើចិញ្ចើមផ្លូវតែម្តង។
លោកស្រី និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត រីករាយទទួលយកគោលនយោបាយដោះស្រាយរបស់សាលារាជធានីភ្នំពេញ ដែលបានផ្តល់ដី 01ឡូតិ ទំហំ 4.5mx18m ផ្ទះ 01ខ្នង ថវិកាមួយចំនួនធំ ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ជួយតភ្ជាប់បណ្តាញទឹកស្អាត-អគ្គិសនីឥតគិតថ្លៃ និងគ្រោងធ្វើផ្លូវបេតុង បំពាក់អំពូលសូឡាក្នុងពេលឆាប់ៗនេះ។ ទីតាំងដីឡូតិថ្មីនេះ នៅជិតទីតាំងចាស់ នៅលើផ្លូវតែមួយ គឺដូចជាការអភិវឌ្ឍនៅនឹងកន្លែងដែរ។
ជំនួសមុខប្រជាពលរដ្ឋផ្លូវ 151 សូមថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់។
លោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត សូមចូលរួមទទួលយកគោលនយោបាយដោះស្រាយដ៏ល្អនេះ ដើម្បីការរស់នៅមានភាពប្រសើរជាងបច្ចុប្បន្ននៅទីតាំងចាស់ ៕
លំនៅដ្ឋានថ្មី ដែលអាជ្ញាធរផ្តល់គោលនយោបាយ


ទីតាំងអនាធិបតេយ្យចាស់





