ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​មួយក្រុម សម្រុកចូល​រំដោះ​នៅពេល​មន្ដ្រី​បញ្ជូនទៅ​ពេទ្យ​ធ្មេញ​

អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​មួយក្រុម សម្រុកចូល​រំដោះ​នៅពេល​មន្ដ្រី​បញ្ជូនទៅ​ពេទ្យ​ធ្មេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ ប្រភព​ព័ត៌មាន​ពី​ខេត្ត​សៀមរាប​ថា មាន​ខ្មាន់កាំភ្លើង​មួយក្រុម​ចំនួន​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ប្រភេទ​អាវុធ​ទំនើប​មាន​ត​កាណុង​ទៀតផង បាន​សម្រុកចូល​រំដោះ​អ្នកទោស​ជា​ជនជាតិ​ចិន​ម្នាក់ ដែល​មន្ដ្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ពេទ្យធ្មេញ​មួយកន្លែង​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ ចំណុច​គ្លី​និច​ធ្មេញ​ជុំ​ចិន្តា ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​យោងតាម​ប្រភព​ដំបូង បានឲ្យដឹងថា នៅ​ព្រឹក​មិញ​នេះ មន្ដ្រី​ពន្ធនាគារ​ចំនួន​៤​នាក់ បាន​បញ្ជូន​ពិរុទ្ធជន​ជនជាតិ​ចិន​ម្នាក់​ខាងលើ ទៅ​គ្លីនិច​ធ្មេញ លុះ​ពេល​កំពុង​អង្គុយចាំ​ពេទ្យ​ធ្វើ​ធ្មេញ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៥​នាក់ មាន​ពាក់​ស្រោម​មុខ ស្រោមដៃ និង​ប្រដាប់​ដោយ​អាវុធ​ទំនើប​ដែល​អាច​ត​កា​ណុង បាន​ភ្ជង់​ទៅកាន់​មន្ដ្រី​ពន្ធនាគារ ហើយ​ជនសង្ស័យ​បាន​ចូល​ទៅ​រំដោះ​អ្នកទោស​ចេញ​ទៅ​បាត់​។ ពេល​ធ្វើ​សកម្មភាព​នោះ ក្រុម​ខ្មាន់កាំភ្លើង​បាន​យក​ខ្សែរូត​ចង​រឹតដៃ​មន្ដ្រី​ពន្ធនាគារ ចំនួន​៤​នាក់​ថែមទៀត​។​ប្រភព​បន្តថា​ក្រោយ​រំដោះ​ក្រុម​ខ្មាន់កាំភ្លើង បាន​ឡើង​ជិះ​រថយន្ដ​មួយ​គ្រឿង ម៉ាក Lexus 330 ពណ៌​ផ្សេង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-4315 គេចខ្លួន​បាត់​ស្រមោល​។ រំលង​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ រថយន្ដ​ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​គេ​ប្រទះ​ឃើញ​យក​ទៅ​ផ្លុង​ចោល ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ​ប្រទះឃើញ កាំភ្លើង​ខ្លី​ចំនួន​៥​ដើម និង​សម្ភារ​មួយចំនួនទៀត​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ កំពុង​រួមដៃគ្នា​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ឧក្រិដ្ឋជន​។​

​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅមុននេះ លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានឲ្យដឹងថា ពិរុទ្ធជន​ឈ្មោះ Chen hsin han អាយុ​៤៥​ឆ្នាំ​ជនជាតិ​ចិន ជាប់ទោស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដែល​ចំនួន​ទោស​ជាង​៥០​ឆ្នាំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.