ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចាត់​តំណាង​ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ ផ្លោក ផល ដែល​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​ផ្ទះ

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចាត់​តំណាង​ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ ផ្លោក ផល ដែល​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​ផ្ទះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ លោក ចាយ បូរិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​ឃោសនា​អប់រំ នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល តំណាង​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោធីតា (TYDA) នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ បាន​អញ្ជើញ​សួរសុខទុក្ខ លោក ផ្លោក ផន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ដែល​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ចាយ បូរិន បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ប្រធាន​គណបក្ស សម្តេច លោក លោកស្រី ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ចំពោះ​លោក ផ្លោក ផន និង​ក្រុមគ្រួសារ​។​

​លោក ផ្លោក ផន បាន​លើកឡើង​ថា «​ខ្ញុំបាទ និង​ក្រុមគ្រួសារ ពិតជា​មាន​ក្តីរំភើប​រីករា​យយ៉ាងខ្លាំង​ឥត​ឧបមា ដោយ​មិន​អាច​យក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ ហើយ​យើងខ្ញុំ​សូម​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចាត់​លោក ចាយ បូរិន ជា​តំណាង​ដឹកនាំ​ប្រតិភូ​មក​សួរសុខទុក្ខ​រូបខ្ញុំ និង​ក្រុម​គ្រួសារ​ដល់​លំនៅដ្ឋាន​»​។​

​លោក​បាន​បង្ហាញ​ក្ដីរំភើប សប្បាយរីករាយ ចំពោះ​សកម្មភាព​សួរ​សុខទុក្ខ​របស់​យុវជន​គណបក្ស​ថ្នាក់កណ្ដាល ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព​រស់នៅ​សួរសុខទុក្ខ ផ្តល់​ភាព​កក់ក្តៅ និង​ក្តីសង្ឃឹម​ដល់​ចាស់ព្រឹទ្ធាចារ្យ និង​សូម​គាំទ្រ​ឲ្យ​បន្ត​សកម្មភាព​ជា​ប្រពៃណី​នេះ ឲ្យបាន​កាន់តែ​ច្រើន​ជា​បន្ត​ទៀត​។​

​លោក​មាន​ក្តីសប្បាយរីករាយ និង​សូម​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ចំពោះ​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៧ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​លោក ផ្លោក ផន បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ រក្សា​សុខ​សន្តិភាព មាន​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន ហើយ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ និង​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខសាន្ត​ក្រោម​ម្លប់​សន្តិភាព​។​

​លោក​បាន​រៀបរាប់​ពី​ប្រវត្តិ​ការងា​រថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ បាន​ចូល​បម្រើ​ការងារ​នៅ​ខេត្តតាកែវ ធ្វើជា​ប្រធាន​ឃុំ​ក្រុម​ឃោសនា​ប្រដាប់អាវុធ អនុប្រធាន​ឃោសនាអប់រំ សមាជិក​រដ្ឋសភា សមាជិក​គណៈកម្មាធិកា​រ​បក្ស សមាជិក​គណៈកម្មាធិកា​រ​ខេត្ត ប្រធាន​មន្ទីរ​បក្ស​ខេត្ត អនុប្រធាន​ផែនការ​ខេត្ត ប្រធាន​ឃោសនាអប់រំ​ខេត្ត អភិបាល​ស្រុក​បាទី ឧត្តម​មន្ត្រី​នៃ​ក្រសួងម​ហា​ផ្ទៃ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះដែរ លោក ចាយ បូរិន បាន​ប្រគល់​ជូន​វត្ថុ​អនុ​ស្សា​រីយ៍​ជា​អំណោយ​របស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​លោក ផ្លោក ផន និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់រក្សា​លោក​មាន​សុខភាព​ល្អ ជន្មាយុ​យឺនយូរ និង​ជួប​តែ​នឹង​ពុទ្ធពរ​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ប្រែក្លាយជា​ប្រការ​ដទៃ​ឡើយ​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.