ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេច ស ខេង កោត​ស​សើរ​មន្ត្រីរាជការ​ដែល​ខិតខំ​បម្រើ​ពលរដ្ឋ ទើប​ធ្វើឱ្យ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ ជឿជាក់ និង​គាំទ្រ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

សម្ដេច ស ខេង កោត​ស​សើរ​មន្ត្រីរាជការ​ដែល​ខិតខំ​បម្រើ​ពលរដ្ឋ ទើប​ធ្វើឱ្យ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ ជឿជាក់ និង​គាំទ្រ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ខេត្ត​បាត់ដំបង ដែល​ពេញ​មួយ​នីតិកាល​ទី​៦ មកនេះ បាន​ខិតខំ​បំពេញ​ភារកិច្ច​ចូលរួម​ថែ រក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​ជាតិ ជាពិសេស ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​ទាំង​កម្រិត​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ ជឿជាក់ និង​គាំទ្រ​លើ​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​។​

​ការ​កោត​ស​សើរ​បែប​នេះ​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​ឱកាស​សម្តេច​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមានឯករាជ្យ សួន​សម្ដេច​ក្រឡាហោម វិមានឯករាជ្យ សួន​ធ្នង់​៥៣ និង​ផ្លូវ​ចាក់​កៅស៊ូ​បេទីម​នៅ​បរិវេណ​វិមានឯករាជ្យ ស្ថិត​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត​បាត់ដំបង ដែល​បាន​ខិតខំ​ប្រឹងប្រែង​កែលម្អរ​សោ​ភណ្ឌ​ភាព​ក្រុង​បាត់ដំបង ជា​បន្តបន្ទាប់ ជាក់ស្ដែង​វិមានឯករាជ្យ និង​សមិទ្ធផល​នានា ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ ធ្វើឱ្យ​ខេត្ត​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

​សម្ដេច​ក្រឡាហោម បាន​បន្ដថា វិមានឯករាជ្យ ព្រម​ទាំង​សមិទ្ធផល​សម្ពោធ​នា​ថ្ងៃនេះ នឹង​រួមចំណែក​ទាក់ទាញ​ទេសចរណ៍ ក្នុង​ខេត្ត​បាត់ដំបង ហើយ​ធ្វើឱ្យ​ចំណូល​ក្នុង​ខេត្ត​កាន់តែ​កើនឡើង​។ សម្ដេច​បាន​បញ្ជាក់ថា ទីតាំង​នេះ​នឹង​ទាក់ទាញ​ទាំង​ប្រជាពលរដ្ឋ​មក​ដើរ​កម្សាន្ត និង​ហាត់ប្រាណ​។ សម្ដេច​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ ហើយ​បន្ត​រួម​គ្នា​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​បន្ថែមទៀត​។​

​លើសពីនេះ សម្ដេច​ក្រឡាហោម បាន​សង្ឃឹម​ជឿជាក់ថា រដ្ឋបាលខេត្ត ក្រុង​ស្រុក និង​ឃុំ សង្កាត់ ទូទាំង​ខេត្ត​បាត់ដំបង និង​ជា​រួម​ទូទាំង​ប្រទេស នឹង​បន្ត​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​ដ៏​ល្អ​នេះ ឱ្យបាន​កាន់តែ​ល្អប្រសើរ ទៀត​នៅក្នុង​នីតិកាល​ថ្មី​។ សម្ដេច​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ប្រមូល​សំណើរ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ហើយ​ខិតខំ​រួមគ្នា​ដោះស្រាយ ឱ្យទាន់​ពេលវេលា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា ក្រុមការងារ​រាជរដ្ឋាភិបាល បាន​រួមចំណែក​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​កសាង​សមិទ្ធផល​បម្រើ​ផលប្រយោជន៍​សាធារណៈ​គ្រប់​វិស័យ​នៅ​គ្រប់​មូលដ្ឋាន ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ ជាក់ស្ដែង​ក្នុង​ខេត្ត​បាត់ដំបង មាន​សមិទ្ធផល​ជាច្រើន​បាន​កើតឡើង និង​កំពុង​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​រាយការណ៍​ថា វិមានឯករាជ្យ និង​សមិទ្ធផល​នានា ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នាឱកាស​នេះ បាន​បើក​ការដ្ឋាន​ស្ថាបនា និង​សាងសង់ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.