ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ជុំវិញ​វិមាន​រដ្ឋ​សភា ខណៈ​កិច្ចប្រជុំសភា នឹង​ឈាន​ចូល​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា

​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ជុំវិញ​វិមាន​រដ្ឋ​សភា ខណៈ​កិច្ចប្រជុំសភា នឹង​ឈាន​ចូល​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ចំការមន រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ឲ្យបាន​ល្អ​ប្រសើរ នៅ​ជុំវិញ​វិមាន​រដ្ឋ​សភា ខណៈ​ដែល​កិច្ចប្រជុំសភា នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ខាងមុខនេះ​។​

​ការណែនាំ​នេះ​បាន​ធ្វើឡើង ខណៈ​ដែល​ឯកឧត្តម​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ចំការមន ចុះ​ពិនិត្យ​មើល​ការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​ជុំវិញ​វិមាន​រដ្ឋ​សភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង ក្នុង​ខណៈ​នៃ​ការចុះពិនិត្យ​នោះ បាន​ធ្វើការ​ណែនាំ​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌ​ចំការមន ដែល​ជា​ម្ចាស់​មូលដ្ឋាន ត្រូវ​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ​បរិស្ថាន នៅ​ជុំវិញ​វិមាន​រដ្ឋ​សភា​ឲ្យបាន​ស្អាត ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពីពេលនេះ​តទៅ ព្រោះថា កិច្ចប្រជុំ​សភា​និង​ការស្បថ​ចូលកាន់​តំណែង​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២១ និង​២២​សីហា​នេះ​ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤​សីហា កន្លងមកនេះ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ធ្វើការ​ណែនាំ​រួច​ម្តង​ហើយ​ដែរ ដោយ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដែល​មាន​រដ្ឋសភា និង​បរមរាជវាំង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវតែ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​ឲ្យបាន​ល្អ​ជាមួយនឹង​ការរក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​ខ្ពស់បំផុត នៅ​ទីតាំង​ទាំង​២​នេះ សម្រាប់​ថ្ងៃ​ទី​២១ និង​២២ សីហា ខាងមុខនេះ​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.