ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហោះ​សារ​លា​ពលរដ្ឋ​ខេត្ដ​កំពង់ស្ពឺ ក្នុង​តួនាទី​ជា​អ្នកតំណាងរាស្ដ្រ ភ្ជាប់​ជាមួយ​ការ​ថ្លែងអំណរគុណ​ចំពោះ​ការស្រលាញ់ និង​គាំទ្រ​នា​ពេលកន្លងមក

ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហោះ​សារ​លា​ពលរដ្ឋ​ខេត្ដ​កំពង់ស្ពឺ ក្នុង​តួនាទី​ជា​អ្នកតំណាងរាស្ដ្រ ភ្ជាប់​ជាមួយ​ការ​ថ្លែងអំណរគុណ​ចំពោះ​ការស្រលាញ់ និង​គាំទ្រ​នា​ពេលកន្លងមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​បង្ហោះ​សារ​ជម្រាបលា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់ ក្នុង​តំណែង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្ត​មួយ​នេះ អស់​រយៈពេល​១០​ឆ្នាំ ដើម្បី​ទៅ​បំពេញ​ភារកិច្ច​នៅ​ស្ថាប័ន​ផ្សេង​។​

​តាមរយៈ​សារ​នៅលើ​បណ្ដាញ​សង្គម ឯកឧត្តម ហ៊ុន ម៉ា​នី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​រយៈកាល​១០​ឆ្នាំ នៃ​តួនាទី​ជា​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ខ្ញុំ​បាន​ទទួល​នូវ​ក្តីស្រលាញ់ ជំនឿ​ជាក់ ជាពិសេស ឱកាស​នៃ​ការចូលរួមចំណែក​ក្នុង​ការកសាង អភិវឌ្ឍន៍​ខេត្ត​យ៉ាង​រីកចម្រើន​។ លើស​ពី​កិត្តិយស​ដែល​បាន​បម្រើប្រជាជន​ខេត្ត​កំពង់ស្ពឺ ខ្ញុំ​បាន​រៀនសូត្រ​ជាច្រើន​ពី​ការងារ​ទាំងអស់​នេះ ពី​អ៊ុំ ពូ​មីង បងប្អូន ជា​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អ ភាពកក់ក្តៅ ការប្រាស្រ័យ​ទាក់ទង​ល្អ ជាពិសេស​គឺ​បទពិសោធន៍​ដ៏​មាន​តម្លៃ​ពី​ការធ្វើ​ការងារ​ជាមួយ​អ៊ុ ពូ មីង ដោយ​ផ្ទាល់​នៅ​គ្រប់​ជាន់ថ្នាក់​។​

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​កន្លងទៅនេះ បាន​សរ​បញ្ជាក់​ឲ្យឃើញ​ពីទឹកចិត្ត​ស្រលាញ់ អាណិត ជឿទុកចិត្ត​យ៉ាង​ពេញទំហឹង​ពី​បងប្អូន​អ្នក​ខេត្ត​កំពង់ស្ពឺ តាមរយៈ​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អត្រា​ខ្ពស់ នាំ​ឱ្យ​គណបក្ស​អាច​រក្សា​ប្រៀប​ឈ្នះ និង​ទទួលបាន​អាសនៈ ៦ លើ​៦​។ ខ្ញុំ​ពិតជា​គ្មាន​អ្វី​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​សេចក្តីទុកចិត្ត​នេះ ក្រៅពី​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​លោកយាយ លោកតា អ៊ុ ពុក​ម៉ែ មាមីង​បងប្អូន​កាន់តែ​ទ្វេដង​។​

ក្នុង​នីតិកាល​ថ្មី​នេះ បើ​ទោះបីជា​ខ្ញុំ​ត្រូវបានចាត់តាំង​ទៅ​បំពេញ​ភារកិច្ច​នៅ​ស្ថាប័ន​ផ្សេង​ក៏ដោយ ក៏​បេះដូង ការបំពេញ​ការងារ និង​ការប្តេជ្ញាចិត្ត​របស់​ខ្ញុំ​នឹង​បន្ត​នៅ​ជាមួយ​អ្នក​ខេត្តកំពង់ស្ពឺ​ដដែល មិន​ប្រែប្រួល​ឡើយ​»​។​

​គួរ​ជម្រាប​ថា ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​មាន​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ដ្រី​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី នឹង​ត្រូវ​ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មុខងារសាធារណៈ ជំនួស​លោក ព្រុំ សុខា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.