ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​កែប ចាត់ទុក​សាលា​បច្ចេកទេស ដុន បូ​ស្កូ ជា​កន្លែង​ផលិត​ធនធានមនុស្ស ប្រកប​ដោយ​ភាព​ច្បាស់លាស់​

អភិបាលខេត្ត​កែប ចាត់ទុក​សាលា​បច្ចេកទេស ដុន បូ​ស្កូ  ជា​កន្លែង​ផលិត​ធនធានមនុស្ស ប្រកប​ដោយ​ភាព​ច្បាស់លាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​៖ បើ​គិត​ពី​ការ​ដំណើរ​ដំបូង នៃ​សាលា​បច្ចេកទេស ដុន បូ​ស្កូ នៅ​ខេត្ត​កែប នា​អំឡុង​ឆ្នាំ​២០១២ រហូតមក​ទល់​ឆ្នាំ​២០២៣​នេះ គឺ​មាន​រយៈពេល​១២​ឆ្នាំ​មកហើយ ដែល​សាលា​អង្គការ​មួយ​នេះ បាន​បំពេញ​បេសកកម្ម ក្នុង​ការបណ្តុះបណ្តាល​យុវជន និង​កុមារ​ក្រីក្រ រាប់ពាន់នាក់ អោយមាន​ជំនាញ​មួយ​ច្បាស់លាស់ ជាមួយ​សីលធម៌ និង​សុជីវធម៌​ល្អ ក្នុង​ការចេញ​ទៅ​បំពេញការងារ​នៅតាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស ភាគច្រើន​នៃ​យុវជន​ទាំង​នោះ បាន​ប្រែ​ពី​បន្ទុក​របស់​សង្គម ក្លាយទៅជា​សសរទ្រូងរ​បស់​សង្គម​ជាតិ​វិញ​។

​ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ របស់​សាលា​បច្ចេកទេស​ដុន បូ​ស្កូ ខេត្ត​កែប នា​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍ថា អ្វី​ដែល​សាលា​កំពុង​ធ្វើ​នៅ​ខេត្ត​កែប ជា​អ្វី​ដែល​សង្គម​ជាតិ​យើង​ត្រូវការ សាលា​បាន​បណ្តុះបណ្តាល​នូវ​ជំនាញ​មួយ​ដ៏​ពិតប្រាកដ​ទៅ​កាន់​យុវជន រាប់រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ ចេញពី​ខេត្ត​កែប​ទៅ ហើយ​យុវជន​ទាំងនោះ កំពុង​បម្រើការ​តាម​ជំនាញ​រៀងៗ​ខ្លួន ជាមួយ​គុណភាព ប្រសិទ្ធភាព​ការងារ​ខ្ពស់​។​

​ឯកឧត្តម​បណ្ឌិត លើកទឹកចិត្ត​អោយ​យុវជន ជាពិសេស​សិស្សានុសិស្ស​ដែល​គ្រោង​នឹង​បញ្ចប់​ទី​១២​ទាំងអស់ ចាប់​យក​ជំនាញ​មួយ​អោយបាន​ច្បាស់លាស់​ក្នុង​ជីវិត សឹម​បន្ត​យកមុខ​វិទ្យា​បន្តបន្ទាប់​ទៀត ក្នុងនោះ​ឯកឧត្តម​បង្ហើប​ថា​ក្នុង​អាណត្តិ​ទី​៧​នេះ ទីផ្សារ​ការងារ​នៅ​ខេត្ត​កែប​នឹង​មាន​ច្រើន តាមរយៈ​គម្រោង​វិនិយោគ​ធំៗ​ចូលមក ដែល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​និស្សិត​ដែល​កំពុង​តែ​សិក្សា​ជំនាញ​នៅ​សាលា​ដុន បូ​ស្កូ​ខេត្ត​កែប នេះ​តែម្តង​។

​បុរស​ជនជាតិ​កូឡុំប៊ី មានឈ្មោះ​ខ្មែរ​ហៅ លី សំណាង ជា​អធិការ​នៃ​សាលា​បច្ចេកទេស​ដុន បូ​ស្កូ ខេត្ត​កែប បានអោយ​ដឹង​ដែរ​ថា កាល​១២ ឆ្នាំមុន លោក​បាន​មកដល់​ខេត្ត​កែប​ជាមួយ​គ្រូ​ចំនួន​១០ នាក់ ដោយ​ចាប់ផ្តើម​គម្រោង​អប់រំ​បច្ចេកទេស​ថ្មី សម្រាប់​យុវជន ខេត្ត​កែប និង​ខេត្ត​ក្បែរ​នោះ​មាន​កំពត និង​តាកែវ​ជា​ដើម​។ ក្រុម​និស្សិត​ជំនាន់​ទី​១ មាន​យុវជន​៤០​នាក់ បុរស​២០​នាក់ និង​ស្ត្រី​២០​នាក់​តែ​ប៉ុនណ្ណោះ គិត​មក​ទល់​ពេលនេះ​យើង​ដំណើរការបាន​៨​ជំនាន់​ហើយ​។ សព្វថ្ងៃ​នេះ​សាលា មាន​សិស្ស​ជាង ៤០០ នាក់​ដែល​កំពុង​សិក្សា​។​

​គួរបញ្ជាក់​ថា​សាលា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​នេះ កំពុង​បណ្តុះបណ្តាល​យុវជន​លើ​៤​ជំនាញ មាន​ជំនាញ​អគ្គិសនី ជំនាញ​វិទ្យាសាស្ត្រ​លេខាធិការ ជំនាញ​ព័ត៌មានវិទ្យា និង​ជំនាញ​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.