ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ​៖ អ្នកសារព័ត៌មាន​ខ្លាំង ត្រូវ​ចេះ​ចែករំលែក​ព័ត៌មាន​ឲ្យបាន​លឿន និង​ចេះ​សាមគ្គី​គ្នា​

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ​៖ អ្នកសារព័ត៌មាន​ខ្លាំង ត្រូវ​ចេះ​ចែករំលែក​ព័ត៌មាន​ឲ្យបាន​លឿន និង​ចេះ​សាមគ្គី​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​ខ្លាំង​បច្ចុប្បន្ន ត្រូវ​ចេះ​ចែករំលែក​ព័ត៌មាន​ឲ្យបាន​លឿន ផ្សាយ​ឲ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ចេះ​សាមគ្គី​គ្នា ទើប​ទទួល​បាន​ល្អ ប្លែក ដើម្បី​ដើរ​ទាន់​សម័យកាល​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ចែករំលែក​ចំណេះដឹង ដល់​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២៣ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ធ្វើ​ជា​អ្នកសារព័ត៌មាន ត្រូវ​យល់​ដឹង​ពី​ច្បាប់​របប​សារព័ត៌មាន ពីព្រោះ​បើ​អ្នកសារព័ត៌មាន​យល់ច្បាស់ គោរព​ទៅតាម​ច្បាប់​នេះ នឹង​ទទួលបាន​ការការពារ​ស្របតាម​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន​នាពេល​បច្ចុប្បន្ន​ត្រូវ​ចេះ​សហការ​គ្នា រក​ព័ត៌មាន​ពិត ផ្សព្វផ្សាយ​ឲ្យបាន​លឿន ផ្សព្វផ្សាយ​ឲ្យ​គ្រប់​ប្រព័ន្ធ​បណ្ដាញ​សង្គម ទើប​អាច​ក្លាយ​ជា​អ្នកសារព័ត៌មាន​មួយ​ដែល​ខ្លាំង​។ ដូចនេះ​សម្រាប់​មន្ត្រី នៃ​ក្រសួង​ព័ត៌មាន​ទាំង​៥​អគ្គនាយកដ្ឋាន ចំណុះឲ្យ​ក្រសួង​ព័ត៌មាន ត្រូវ​ចេះ​សាមគ្គី​គ្នា ចែករំលែក​បទពិសោធ​ន៍​ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ប្រឆាំង​នៅ​ព័ត៌មាន​មិន​ពិត ជូន​ដល់​ប្រជាពលរដ្ឋ​។​

​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការងារ​ព័ត៌មាន​មិន​អាច​ធ្វើ​ម្នាក់ឯង​បានទេ វា​ទាមទារ​យើង​ត្រូវតែ​សហការគ្នា​។ ខ្ញុំ​តែង​និយាយថា ព័ត៌មាន​គឺ​ជា​ការផ្លាស់ប្ដូរ​ដំណឹង ការបន្ត​គ្នា​ទៅវិញទៅមក ទើប​យើង​មាន​ឥទ្ធិពល ខ្លាំង​។ នៅ​ថ្ងៃនេះ​ដែ រ​ម្នាក់ៗ​អាច​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​មួយ មានដូចជា facebook instagram tiktok អ៊ីចឹង​បាន​គឺ​ទាមទារ​នូវ​ការប្រើប្រាស់​ព័ត៌មាន​របស់​យើង​មិនមែន តែ​ទូរទស្សន៍​ផ្សាយ​ទទួល​ទូរទស្សន៍​ចប់​ទេ យើង​ត្រូវ​ផ្សាយ​តាម វេបសាយ តាម​បណ្ដាញ​ផ្សេងៗ​»​។​

​សូមបញ្ជាក់​ថា សម្រាប់​ពិធី​ផ្សព្វផ្សាយ និង​ចែករំលែក​ចំណេះដឹង​ដល់​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២៣ ចំនួន​៧០​នាក់​នេះ ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​ពី​សហលក្ខន្ដិកៈ​មន្ត្រីរាជការ​ស៊ីវិល និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.