ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា និង​វិមានឯករាជ្យ ក្រុង​បាត់ដំបង

​សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា និង​វិមានឯករាជ្យ ក្រុង​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា និង​វិមានឯករាជ្យ សួនច្បារ​សម្តេច​ក្រឡាហោម ស ខេង នៅ​បរិវេណ​វិមាន​ឯករាជ​ថ្មី ស្ថិក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​លើកឡើង​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ក្រុម​ការងារ​បាន​ប្រជុំ​ជា​ច្រើនលើក​ជាមួយ​អ្នកជំនាញ​បច្ចេកទេស រហូត​ឈានដល់​ចាប់ផ្តើម​សាងសង់​នូវ​សមិទ្ធផល​នានា នៅក្នុង​ក្រុង​បាត់ដំបង ឱ្យ​កាន់តែ​ស្រស់បំព្រង ជា​ទីក្រុង​ស្អាត ទុក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ក៏​ដូចជា​ពលរដ្ឋ​ដែល​បាន​ឆ្លងកាត់ បាន​មក​ទស្សនា​កម្សាន្ត រីករាយ​ផងដែរ​។​

​ឆ្លៀត​ឱកាស​នោះ លោក​ក៏​បាន​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ ដោយ​ក្រុម​ការងារ​បាន​នឹង​កំពុង​កសាង ធ្វើ​រំខាន​ស្ទះផ្លូវ​មួយរយ​:​រហូត​ដល់​កសាង​ត្រូវបាន​បញ្ចប់ ហើយ​នឹង​ត្រូវ​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​នេះ រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ខិតខំ​កសាង ទោះជា​មាន​លំបាក​ខ្លះ​ស្ថិត​ក្នុង​រដូវភ្លៀង​ក៏​បាន​ប្រឹងប្រែង​ធ្វើ​បញ្ចប់​នៅ​កន្លែង​សំខាន់ៗ ពិសេស​វិមានឯករាជ្យ​សម្តេ​ក្រឡាហោម ស ខេង ជួសជុល និង​ធ្វើ​ថ្មី​ផ្លូវថ្នល់ ជា​បណ្តើរៗ ក្នុងនោះ ក៏​មាន​ការដាក់​លូ​រំដោះ​ទឹក​កុំឱ្យ​លិច​ផ្លូវ និង​មាន​សួនច្បារ កន្លែង​ដើរ​ហាត់ប្រាណ ដ៏​ស្រស់ស្អាត ដែល​ស្ថិតនៅ​កន្លែង​ជា​បេះដូង​របស់​ខេត្ត​បាត់ដំបង ផងដែរ​។​

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ផង​ដែរ សូមមេត្តា​នាំគ្នា​ជួយ​ថែរក្សា​នៅ​បាន​យូរអង្វែង និង​អំពី​អនាម័យ​បរិស្ថាន ពិសេស​សម្រាម សំណល់​គ្រប់​ប្រភេទ ទុកដាក់​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទុកឱ្យ​រថយន្ត​ដឹក​សម្រាម​ដឹកយក​ទៅ​ចោល​នៅ​កន្លែង​ដែល​មាន​ស្រាប់​។​

​លោក សុខ លូ បានបញ្ជាក់​ថា សមិទ្ធផល​ទាំងអស់នេះ គឺ​ជា​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ក្នុង​ខេត្ត​ទាំងអស់​គ្នា​ធ្វើ​ហើយ​បាន​ស្អាត គឺ​ចំណេញ​ច្រើន គ្រប់យ៉ាង ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់ ឬ មក​ទស្សនា ធ្វើឱ្យ​អាជីវករ​លក់ដូរ គ្រប់​ប្រភេទ រក​ចំណូល​បាន​ច្រើន​ជាង​មុន​កាត់បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយ​ការលំបាក​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ ព្រោះ​ទីក្រុង​បាត់ដំបង​ធ្លាប់​ជាប់​ចំណាត់​ទីក្រុង​ស្អាត​៣​ឆ្នាំ​ជាប់​គ្នា ទាំង​ក្នុង​ប្រទេស​នឹង​ក្នុង​តំបន់​អាស៊ាន ទីក្រុង​ស្អាត និង​ជាប់​ជា​ទីក្រុង​ឆ្លាត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.