ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៨:០០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​លោក ជា ខេ​មា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​, លោក​-​លោកស្រី អភិបាលរងខណ្ឌ​, គណៈនាយក​រដ្ឋបាល​ខណ្ឌ​, អធិការរង​នគរបាល​ខណ្ឌ​, មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​, ប្រធាន​យោធា​ប្រចាំ​ខណ្ឌ​, លោក ប្រធាន​ការិយាល័យ​ទាំង​១១, លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​១១, លោក​-​លោកស្រី នាយ​នគរបាល​ប៉ុស្ដិ៍​ទាំង​១១, លោក​-​លោកស្រី ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣, តំំណាង​ក្រុមហ៊ុន​មី​សូ​ដា​ប្រចាំ​ខណ្ឌ​, មន្ដ្រីរាជការ​ខណ្ឌ​-​សង្កាត់​-​ភូមិ​, លោកគ្រូ​-​អ្នកគ្រូ​តំណាង​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​ក្នុង​ខណ្ឌ​, តំណាង​គណៈកម្មកា​រអា​ចារ្យ​វត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៣៥០​នាក់ ផងដែរ​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ នៃ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ខាងលើនេះ រដ្ឋបាល​ខណ្ឌ បាន​ទទួល​នូវ​សំណួរ សំណើរ និង​សំណូមពរ​មួយចំនួន​ពី​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ផ្ទាល់មាត់ និង​ការលើកឡើង​ក្នុង​លិខិត ក្នុងនោះ លោក ជា ខេ​មា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ធ្វើ​ការឆ្លើយតប​ទ​ទួល​យក​សំណួរ សំណើរ និង​សំណូមពរ​ដោយ​ផ្ទាល់មាត់​ទាំងអស់​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​ជូន ចំណែក​សំណូមពរ​ជា​លាយលក្ខណ៍អក្សរ នឹង​ត្រូវ​ដោះស្រាយ​ជូន​តាម​នីតិវិធី​ជា​បន្ដបន្ទាប់ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.