ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ល្បែង​មាន់​ជ​ល់អន​ឡាញ​ច្រើន​កន្លែង​កំពុងតែ​ល្បី​ខ្លាំង​ក្នុងស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​!

​ល្បែង​មាន់​ជ​ល់អន​ឡាញ​ច្រើន​កន្លែង​កំពុងតែ​ល្បី​ខ្លាំង​ក្នុងស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ចេញផ្យាយ​ថ្ងៃ​ទី​១៥ ខែ​សីហារ ឆ្នាំ​២០២៣​ទីតាំង​ហាង​កាហ្វេ​ដែល​មាន​ស្លាក​យីហោ​(​សួ​គ៌ា ចំការ​កាហ្វេ​)​បង្កប់​ល្បែងស៊ីសង​មាន់​ជល់ តាម​អន​ឡា​ញ ជាច្រើន​កន្លែង ស្ថិតនៅ​ខាងក្រោយ កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី នៅក្នុង​ភូមិ​ចំការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ កំពុងតែ​លួចលាក់​បើក​លេង យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត ក្នុងនោះ​អស់លោក អធិការនគរបាល​ស្រុក និង​សមត្ថកិច្ច​ស្រុក​មង្គល​បូរី បាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន យ៉ាង​ពេញបន្ទុក​ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​រាជធានី​ខេត្ត​។​

​បើ​យោង​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​,​ឃុំ​,​ខាងលើ​បាន​លើ​ឡើង​ថា ជាទូទៅ​ក្រុម​អ្នកញៀន​ល្បែង​អន​ឡាញ បាន​ប្រមូលផ្តុំ​ក្បាល​គ្នា​ចូល​ទៅ​លេង​ល្បែងស៊ីសង យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត​។ ក្នុង​នោះ​ក្រុម​អ្នកញៀន​ល្បែង​អន​ឡាញ​ខាងលើនេះ បាន​នាំ​គ្នា​ស្រែក​អឺងកង គ្មាន​ញញើត​និង​ទោសទណ្ឌ​ជាទីបំផុត​។​សូមជម្រាបថា​? កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ នាយករដ្ធមន្ដ្រី បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។​

​សម្តេច​តេជោ​ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង​។ ប្រភព​ខាង​បាន​លើកឡើង​ទៀត​ថា ខណះពេលដែល​អស់លោក​អាជ្ញាធរ​និង​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូរី បាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ទៀត កើតចេញ​ពី​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត​។​

​ពាក់ព័ន្ធ​និង​ករណី​ល្បែងស៊ីសង​ជល់​មាន់​អន​ឡាញ​ខាងលើនេះ មហាជន​បាន សំណូមពរ ដល់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ធាន​នគរបា​ល​ខេត្ត និង លោក អ៊ុំ រាត្រី ចៅហ្វាយ​អ​ខេត្ត​បន្ទាយមានជ័យ សូម​ជួយ​ចាត់​វិធានការណ៌ ទៅ​លើ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡាញ​ខាងលើនេះ​អោយខាងតែបាន​ដើម្បី​អនុវត្តន៌ តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ក៌​ដូចជា​អនុវត្តន៌​នូវ​គោលនយោបាយ​ភូមិ​,​ឃុំ​មាន​សុវត្ថិភាព របស់​ក្រសួង​មហាផ្ទៃ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.