ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

សម្ដេច ស ខេង​៖ លទិ្ធប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ជា​ដំណើរការ​ចូលរួម​ថែរក្សា​ការពារ​ប្រជាជាតិ ប្រជាជន​ឱ្យ​រស់រាន​ក្នុង​ភាព​ថ្លៃថ្នូរ ស្រប​តាម​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​

សម្ដេច ស ខេង​៖ លទិ្ធប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ជា​ដំណើរការ​ចូលរួម​ថែរក្សា​ការពារ​ប្រជាជាតិ ប្រជាជន​ឱ្យ​រស់រាន​ក្នុង​ភាព​ថ្លៃថ្នូរ ស្រប​តាម​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​បាត់ដំបង​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត បានបញ្ជាក់​ថា លទិ្ធប្រជាធិបតេយ្យ និង​ការបោះឆ្នោត គឺជា​ដំណើរការ​មួយ​ក្នុង​ការចូលរួម​ថែរក្សា ការពារ​ប្រជាជាតិ និង​ប្រជាជន​ឱ្យ​រស់រាន​ក្នុង​ភាពថ្លៃថ្នូរ សម្បូរ​សប្បាយ ស្រប​តាម​ឆន្ទៈ​របស់​អ្នកបោះឆ្នោត មិនមែនជា​ដំណើរការ​ធ្វើ​ឱ្យ​សង្គមជាតិ​មាន​ភាពវឹកវរ អស្ថិរភាព ដោយសារតែ​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​នោះឡើយ​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​រយៈពេល ២​ថ្ងៃ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ខេត្ត​បាត់​ដំប​បង​។​

​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​សម្ដែង​នូវ​ការកោតសរសើរ​ដោយស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី គ​.​ជ​.​ប គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ស្របតាម​ច្បាប់​បោះឆ្នោត បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌​នានា សម្រាប់​ការបោះឆ្នោត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ភាពថ្លៃថ្នូរ​ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ ដើម្បី​ផលប្រយោជន៍​ខ្មែរ ធ្វើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នេះ ទទួលបាន​នូវ​លទ្ធផល​ដ៏​ល្អ​ប្រសើ​រទាំង​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស ហើយ​ដំណើរ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ប្រកប ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ក្រោម​បរិយាកាស​សន្តិភាព មាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ​។​

​ស្របទៅនឹង​ការលើកឡើង​របស់ សម្ដេច​ក្រឡាហោម ស ខេង​, លោក ប្រាជ្ញ ចន្ទ បានកត់សម្គាល់​ឃើញ​ថា ការបោះឆ្នោត​សកល ឆ្នាំ​២០២៣ បាន​ប្រព្រឹត្តទៅ​មាន​តម្លាភាព សន្តិភាព សេរី និង​យុត្តិធម៌ សម្រាប់​ការរាប់​សន្លឹកឆ្នោត​ដោយ​ដៃ មាន​លំដាប់លំដោយ ហើយ​ការបញ្ជូន​លទ្ធផល​ពី​ការិយាល័យ​បោះឆ្នោត មក​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​តាម​លំដាប់ថ្នាក់ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បញ្ជាក់​អំពី​តម្លាភាព​យ៉ាងខ្លាំង គួរឱ្យ​ទុកចិត្ត​បាន​។ កត្តា​ទាំងនេះហើយ គឺជា​សូចនាករ បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការកែទម្រង់ ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ប្រធាន គ​.​ជ​.​ប បានបញ្ជាក់​ថា ជោគជ័យ​ដ៏​ត្រចះត្រចង់​ដែល​សម្រេចបាន​នេះ គឺ​អាស្រ័យ​ដោយ​មាន​ការចូលរួម​ចំណែក​ដ៏​ថ្លៃថ្លា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ គណៈ​បញ្ជា ការ សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី​គ្រប់​កម្រិត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ជា​ពិសេស​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ ប្រកប​ដោយ​ទឹកមុខ​រីករាយ និង​គ្មាន​ការភ័យខ្លាច​។​

​ទោះបីជា​ការបោះឆ្នោត​កន្ល​ង​ទៅនេះ ទទួលបាន​ជោគជ័យ​យ៉ាងណាក៏ដោយ គ​.​ជ​.​ប យល់ឃើញថា ការ​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​កន្លងមក គឺជា​រឿង​ចាំបាច់ ដើម្បី​ឱ្យ​ការងារ​បោះឆ្នោត​នៅពេល​ខាងមុខ​កាន់តែ​ល្អប្រសើរ​។​

​លោក ប្រាជ្ញ ចន្ទ បាន​បន្ថែមថា ផ្អែក​តាម​របាយការណ៍​បូក​សរុប​សន្និបាត ដែល​រាយការណ៍​ដោយ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប ឃើញថា អង្គសន្និបាត​បាន​ប្រមូលផ្តុំ និង​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ចំនួន ៥​រួមមាន​៖

– ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​
– ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ ការដាក់ ការទទួល និង​ការដោះស្រាយ​បណ្ដឹង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​
– ការឃោសនាបោះឆ្នោត និង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត​
– ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​
– ការបណ្ដុះបណ្ដាល និង​ការអប់រំ​អ្នកបោះឆ្នោត​។​

​បន្ទាប់ពី​បាន​ពិភាក្សា ក្រុម​នីមួយៗ​បាន​រកឃើញ​នូវ​ចំណុច​ខ្លាំង​ជា​ច្រើន​ដែល​ត្រូវ​បន្ត​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត​។ ទន្ទឹម​នឹង​គុណសម្បត្តិ​នេះ អង្គសន្និបាត​ក៏​បាន​រកឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​យកមក​ពិចារណា និង​ត្រូវ​រក​ដំណោះស្រាយ​សមស្រប សំដៅ​ធានា​ឱ្យ​ការបោះឆ្នោត​នាពេល​ខាងមុខ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។​

​គួរកត់សម្គាល់​ថា បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ បានបញ្ចប់ បណ្តា​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែក​ក្នុង​ការបោះឆ្នោត និង​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ភាគច្រើន​បានចេញ​សេចក្តីថ្លែងការណ៍​កោតសរសើរ និង​គាំទ្រ​ដល់​ការបោះឆ្នោត​។ បន្ថែម​ពីលើ​នេះ ប្រតិភូ​អ្នកសង្កេតការណ៍​អន្តរជាតិ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​នៃ​ការបោះឆ្នោត ជា​ពិសេស​អំពី​បរិយាកាស​ល្អប្រសើរ​នៃ​ការបោះឆ្នោត ដោយ​បាន​លើកឡើង​ជា​អាទិ៍​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព ឯករាជ្យ មិន​លំអៀង មាន​វិជ្ជាជីវៈ និង​តម្លាភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.