ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មុខសញ្ញា​ជា​មេខ្លោង​គៀងគរ​ប្រជាពលរដ្ឋ សន្យា​បែងចែក​ដី ០១​គ្រួសារ ០២​ហិកតា ពី​បទៈ ឆបោក និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍

នគរបាល​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មុខសញ្ញា​ជា​មេខ្លោង​គៀងគរ​ប្រជាពលរដ្ឋ សន្យា​បែងចែក​ដី ០១​គ្រួសារ ០២​ហិកតា ពី​បទៈ ឆបោក និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចុះ​ប្រតិបត្តិការ​ច្បាម​មុខសញ្ញា​ជនសង្ស័យ​ជា​មេខ្លោង​ពាក់ព័ន្ធ​ករណី​ឆបោក និង​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ ពេញ​មួយ​យប់​ទល់​ភ្លឺ រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ឃាត់ខ្លួន​បាន​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាកា​រ​ខេត្តបាត់ដំបង​។

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​មន្ត្រី​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ុម យួម ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យ​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ យ៉ុម យួម ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៣៦១ ត​.​ព្រ ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង ជាប់ចោទ​ពី​បទៈ ឆបោក និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំ​តូច ក្នុង​ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៣​។

​ជនសង្ស័យ​ឈ្មោះ យ៉ុម យ៉ួម ត្រូវ​ចោទប្រកាន់​ពី​បទៈ ឆបោក និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំ​តូច ភូមិ គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៣ បទល្មើស​ដែល​មានចែង​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៣៧៧, ៣៧៨, ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​ដែល​ចោទប្រកាន់​ជា​បទមជ្ឈិម ដែល​ច្បាប់​កំណត់​ឱ្យ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​។ វត្ត​មាន​ជន ត្រូវ​ចោទ​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​មាន​ភាពចាំបាច់ គប្បី​សម្រេច​ឱ្យ​ចាប់ខ្លួន​តាម​មាត្រា ១៩៥ នៃ​ក្រម​នីតិ វិធី​ព្រហ្មទណ្ឌ​។

​សាវតា​រឿង​៖ កាលពី​អំឡុង​ឆ្នាំ​២០២២ ឈ្មោះ ចាន់ ទ្រឿង បាន​ដើរ​ឃោសនា​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កំពុង​រៀបចំ​បែងចែក​ដី​ជួន​ប្រជាពលរដ្ឋ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី ២​ហិច​តា ហើយ​បានឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​។ រហូត​ដល់​អំឡុង​ខែ​កុម្ភះ ឆ្នាំ​២០២៣ ឈ្មោះ ចាន់ ទ្រឿង បាន​បន្ត​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ​ថា រដ្ឋ​ចែក​ដី​ឲ្យ​ហើយ ប៉ុន្តែ​តម្រូវឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​ក្នុង​មួយ​គ្រួសារ​ចំនួន ០៤​ម៉ឺន​រៀល (​សរុប​ជា​ទឹក ប្រាក់​ដែល​ប្រមូល​បាន​ស្មើនឹង ៣៦០.០០០ (​សាមសិប​ប្រាំមួយ​ម៉ឺន​)​រៀល​។

​លុះដល់​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៣ ឈ្មោះ ចាន់ ទ្រឿង និង​បក្ខពួក​រួមមាន ឈ្មោះ រ៉ា​ន់ សាវុន​, ឈ្មោះ យ៉ុម យួម ,​និង​បក្សពួក បាន​កៀងគរ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ មក​ប្រមូលផ្ដុំ​គ្នា​តវា​នឹង​អាជ្ញាធរ ដោយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលកាត់​ឃ្វៀល​ដី ដែល​កំពុង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន អេ​ហ្គ្រ៊ី​ខ​ល​ឈ័រ ហ្គ្រី​ន​ហ្វៀ​ល ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ប្រជាពលរដ្ឋ ហើយ​នៅ ពេល​ប្រមូលផ្តុំ​គ្នា​នោះ ឈ្មោះ វ៉ាន់ សាវ៉ុន បាន​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ ១០.០០០ (​មួយ​ម៉ឺន​) រៀល រីឯ​ប្រាក់ ៤០.០០០ (​បួន​ម៉ឺន​) រៀល ដែល​ឈ្មោះ ចាន់ ទ្រឿង បាន​ទារ​ពី​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ គឺ​បាន​ប្រគល់​បន្ត ឱ្យទៅ​ឈ្មោះ យ៉ុម យ៉ូម​។

​យោងតាម​របាយការណ៍​សំយោគ លេខ ១៤១ ន​ប​.​សគ​ឡ ចុះ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៣ របស់ អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានបង្ហាញ​ថា ជនជាប់ចោទ ០៤​នាក់ ពាក់ព័ន្ធ​បទល្មើស បទៈ ឆបោក និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​រួមមាន​៖

១- ឈ្មោះ ចាន់ ទ្រឿង ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុ​ភូមិ​គោក​រកា ទីកន្លែង​កំណើត ភូមិ​រោទិ៍ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង អាស័យដ្ឋាន​បច្ចុប្បន្ន​៖ ភូមិ​ឆករ​ការ ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ឪពុក​ឈ្មោះ ចាន់ បុត្រ (​ស្លាប់​) ម្តាយ​ឈ្មោះ នាង មាស (​ស​) ប្រពន្ធ​ឈ្មោះ ព្រំ សយ (​រស់​) មាន​កួន ០៧ នាក់ កម្រិត​វប្បធម៌​៖ ថ្នាក់​ទី ០៦​ចាស់ ទោស​ពី​មុន​គ្មាន កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​។

២- ឈ្មោះ រ៉ា​ន់ សាវ៉ុន ភេទ​ស្រី អាយុ ៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែង​កំណើត ភូមិ​ដូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង អាសយដ្ឋាន​បច្ចុប្បន្ន​៖ ភូមិ​គោក​រការ ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ឪពុក​ឈ្មោះ ត​ត រ៉ា​ន់ (​រ​ស​) ម្តាយ​ឈ្មោះ អុល រិន (​ស្លាប់​) ប្ដី​ឈ្មោះ ជូ ឌុយ (​រ​ស​) មាន​កួន ០៥ នាក់ កម្រិត​វប្បធម៌​៖ ថ្នាក់​ទី ៧​ចាស់ ទោស​ពី​មុន​គ្មាន កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​។​

៣- ឈ្មោះ យ៉ុម យ៉ួម ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែង​កំណើត ភូមិ​ស្វាយ​៣​ដើម ឃុំ​ក​ន្ទឺ ស្រុក​សង្កែ ខេត្ត​បាត់ដំបង អាសយដ្ឋាន​បច្ចុប្បន្ន​៖ ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ឪពុក​ឈ្មោះ ឆ្អឹង យ៉ុម (​ស​) ម្តាយ​ឈ្មោះ សុខ ហ៊​ន (​ស្លាប់​) ប្រពន្ធ​ឈ្មោះ សយ អឿ​ម (​រស់​) មាន​កួន ០៣​នាក់ ទោស​ពី​មុន​គ្មាន ត្រូវបាន​ចាប់ខ្លួន​។ រីឯ​បក្សពួក​មួយចំនួន​ទៀត​កំពុង​រត់គេចខ្លួន​។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ផ្នែក​គ្រប់គ្រង និង​អនុវត្ត​ដីកា នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំពុង​រៀបចំ​សំណុំរឿង និង​បញ្ជូន​ជនជាប់ចោទ​ទៅ សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.