ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នាយ​ឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង សមទ្ធិ​ផល​នានា របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត

នាយ​ឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង សមទ្ធិ​ផល​នានា របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ÷ នា​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ជា​អធិតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​សមទ្ធិ​ផល​នានា របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សណាក់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក​ឧត្ដមសេនីយ៍ លោក​វរសេនីយ៍ ប្រតិភូ​អមដំណើរ​ផងដែរ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា ៖ ការសាងសង់​អគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត គឺជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​ហត្ថ​ខេត្តបន្ទាយមានជ័យ ដោយ​បាន​ចាក់ដី​បំពេញបន្ថែម ធ្វើ​របង​ព័ទ្ធជុំវិញ និង​ធ្វើ​ការសាងសង់​អគារ​ធ្វើ​ការងារ អគារ​ស្នាក់​នៅ​ថ្មី រួម​នឹង​សមិទ្ធផល​នានា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​កងរាជអាវុធហត្ថ ងាយស្រួល​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ និង រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

​មានប្រសាសន៍​ក្នុង​កាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក​ង​រា​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច របស់​ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ជា​ពិសេស​ការពារ​សន្តិ​សុខ សុវត្ថិភាព ក្នុងពេល​បោះឆ្នោត​ជ្រេី​សតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ក្រុង​-​ស្រុក សប្បុរសជន​ដែល​ចូលរួមចំណែក ធនធាន​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។

​ជាមួយគ្នា​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​ជម្រុញ​ណែនាំ​ដល់​គ្រប់​អង្គភាព​កងរាជអាវុធហត្ថ នូវ​កត្តា​សំខាន់ៗ​ដែល​អាវុធហត្ថ ត្រូវ​យកចិត្តទុកដាក់​មាន​៤ រួមមាន​៖ ១-​ធនធានមនុស្ស អង្គភាព​ត្រូវមាន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដេ​ី​ម្បី​បម្រើ​ជាតិ​មាតុភូមិ​ប្រកប​ដោយ​ឆន្ទះ​មនសិកា​,២-​គ្រឿង​បំពាក់ សម្រាប់​អង្គភាព​, ៣-​ជម្រំ ជម្រក ដេ​ី​ម្បី​រស់នៅ រៀនសូត្រ និង កន្លែងធ្វេីការ​សមរ​ម្យ និង​ទី​៤ ការចិញ្ចឹម ថែរក្សា​សុខ​មា​ភាព​អាវុធហត្ថ​ក្រោម​ឱវាទ និង បន្ត​យកចិត្ត​ទុក្ខ​ដាក់លេី​ជីវភាព​រស់នៅ​របស់​យោធិន​ចូលនិវត្តន៍​។ មួយវិញទៀត ត្រូវ​អនុវត្ត​នូវ​តួនាទី និង​ភារកិច្ច របស់​កងរាជអាវុធហត្ថ​ដែល​អនុវត្ត​តាម​ឋានានុក្រម វិន័យ នៃ កងយោធពល​ខេមរភូមិន្ទ ច្បាប់​របស់​រដ្ឋ តាម​បទបញ្ជាផ្ទៃក្នុង​របស់​ក​ង​រាជ​អាវុធហត្ថ ក៏ដូចជា​បែបបទ​រដ្ឋបាល​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ សមិទ្ធផល​ដែល​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រេី​ប្រា​ស់​ជា​ផ្លូវការ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត រួមមាន អគារ​ស្នាក់​នៅ​មាន​ទំហំ​៨៤៤​ម៉ែត្រការ៉េ (​មាន​បណ្តោយ​១១ ម៉ែត្រ និង​ទទឹង ២២.៣ ម៉ែត្រ​) មាន​កម្ពស់ ០៣ ជាន់​។ អគារ​រដ្ឋបាល​មាន​បណ្ដោយ ១៧.៧៥ ម៉ែត្រ​X​ទទឹង ២២.៣០​ម៉ែត្រ​មាន​បន្ទប់ធ្វើការ​ចំនួន​០៦​បន្ទប់ បន្ទប់ទឹក​០៦ បន្ទប់ និង​បន្ទប់​ឃាត់ខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន​០១​បន្ទប់ និង​ឃ្លាំង​សម្ភារៈ ០១​បន្ទប់ ។ អគារ​ប្រចាំការ​មាន​បណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួម​នឹង​សមិទ្ធផល​នានា សរុប​ថវិការ​ចំណាយ​ក្នុង​ការសាងសង់ និង​ទិញ​ឧបករណ៍ គ្រឿង​បំពាក់ អស់​ទឹកប្រាក់​សរុប​ចំនួន ៥៧៤,៩១៤$(​ហាសិប ប្រាំ​ពីរម៉ឺន បួន​ពាន់ ប្រាំបួន​រយ ដប់​បួន ដុល្លារ​អាមេរិក​) ។​

​នា​ឱកាស​នោះ​ផង​ដែរ​លោក​នាយ​ឧត្តសេនីយ៍ សៅ សុខា ក៏​បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​អតីត យោធិន​ចូលនិវត្តន៍ ពិការ និង​គ្រួសារ​ពលី មរណ​: ចំនួន​៦៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.